
ក្រុមហ៊ុន OnePlus បានបញ្ចេញនូវប្រព័ន្ធដំណើរការ Android 11 beta ជំនាន់ទី ២ សម្រាប់ស្មាតហ្វូន OnePlus 8 និង OnePlus 8 Pro ។ ក្រុមហ៊ុនបានចាត់ទុកប្រព័ន្ធនេះថា ជាប្រព័ន្ធប្រតិបត្តិការ Android 11 Developer Preview 2 ប៉ុន្តែតាមពិតវាផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 11 Beta 2 ។
ការបង្កើតបេតា (Beta)ថ្មីនេះមិននាំមកនូវលក្ខណៈពិសេសថ្មីណាមួយដល់ស្មាតហ្វូន OnePlus 8 នោះទេ ប៉ុន្តែវាមានភ្ជាប់ជាមួយដូចដែលគេស្គាល់ខាងក្រោម៖
- ទិន្នន័យទាំងអស់នឹងត្រូវបានសម្អាតនៅពេលកំពុងដំឡើង
- អេក្រង់ UI ជាក់លាក់មើលទៅឃើញតិចជាងការចង់បាន
- មុខងារកាមេរ៉ាខ្លះមិនដំណើរការ
- អែប (Apps) ខ្លះប្រហែលមិនគាំទ្រ ឬដំណើរការដូចការរំពឹងទុក
- បញ្ហាស្ថេរភាពប្រព័ន្ធ ។
គេអាចទាញយក Beta Build សម្រាប់ស្មានហ្វូន OnePlus 8 និង 8 Pro បាន ប៉ុន្តែការដំឡើងប្រព័ន្ធនេះត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ៕
ដោយ៖ យ៉ាត