លោក Mourinho និយាយថា Pogba គឺសប្បាយចិត្តនិងមានមោទនភាពនៅ Man Utd

6297
  • លោក Jose Mourinho បានទទូចថា Paul Pogba រីករាយក្នុងការវិលត្រឡប់មកកាន់ក្លឹប Manchester United ក្រោយពីការទទួលជ័យជម្នះជាមួយក្រុមជំរើសជាតិបារាំង បើទោះបីជាមានពត៌មានជាច្រើនដែលបានចុះផ្សាយថាខ្សែបម្រើរូបនេះនឹងធ្វើផ្លាស់ទៅកាន់ក្លិប Barcelona ឬ Juventus ក៏ដោយ ។

    Image result for Jose Mourinho

    Pogba បានដើរតួយ៉ាងសំខាន់សម្រាប់ជ័យជម្នះក្រុមរបស់លោក Didier Deschamps នៅក្នុងប្រទេសរុស្ស៊ី ហើយតារាវ័យ ២៥ ឆ្នាំរូបនេះបានត្រលប់ចូលហ្វឹកហាត់វិញជាមួយ Man United កាលពីថ្ងៃចន្ទមុនការប្រកួតបើករដូវកាលក្របខ័ណ្ឌ Premier League ទល់នឹង Leicester City ។ ក្រុមម្ចាស់ជើងឯក La Liga ក្លឹប Barca ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ក្នុងការនាំយក Pogba ទៅលេងនៅកីឡាដ្ឋាន Camp Nou ជាមួយនឹងទីផ្សារដោះដូរកីឡាករនៅតែបើករហូតដល់ថ្ងៃទី ៣១ ខែ សីហា សម្រាប់លីកធំៗ នៅទ្វីបអឺរ៉ុប លើកលេងតែលីគកំពូលអង់គ្លេស តែប៉ុណ្ណោះដែលបានបិទកាលពីថ្ងៃទី ៩ កន្លងទៅនេះ ខណៈអតីតក្លឹប Juventus របស់គេក៏ត្រូវបានផ្សារភ្ជាប់ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ Man United មិនមានចេតនាចង់ឱ្យខ្សែបម្រើរូបនេះចាកចេញឡើយ ។ លោក Mourinho បាននិយាយថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះប្រហែលជាមិនអាចបង្ហាញខ្លួនពេលប៉ះ Leicester នៅកីឡាដ្ឋាន Old Trafford នោះទេ ។

    Image result for Paul Pogba

    លោក Mourinho បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “ការយល់ឃើញរបស់ខ្ញុំ គាត់បានមកដល់ថ្ងៃចន្ទជាមួយការសប្បាយរីករាយមានមោទនភាពបំណងប្រាថ្នាចង់ធ្វើការ ។ គាត់បានធ្វើការអស្ចារ្យយ៉ាងល្អកាលពីថ្ងៃចន្ទ ថ្ងៃអង្គារថ្ងៃពុធគាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលខ្ញុំត្រូវនិយាយដើម្បីមើលអារម្មណ៍របស់គាត់ ។ ប៉ុន្តែវាជាការសន្ទនាដូចគ្នានឹង Ashley Young, Marouane Fellaini, Jesse Lingard វាដូចគ្នា ។ ប្រសិនបើពួកគេមានអារម្មណ៍ថាពួកគេអាចជួយយើងបានក្នុងរយៈពេល ២០ នាទី ១០ នាទី នៅក្នុងតង់ទីមួយ យើងមិនមានដំណោះស្រាយច្រើនទេ ហើយយើងចង់ទៅជាមួយអ្វីគ្រប់យ៉ាងដែលយើងមាន ។ ខ្ញុំមើលឃើញ ( Pogba ) យ៉ាងល្អប៉ុន្តែយើងត្រូវការពាក្យជាមួយក្រុមតូចនោះដើម្បីមើលប្រសិនបើពួកគេអាចផ្តល់ឱ្យយើងបាន ។ យើងត្រូវតែព្យាយាមឱ្យបានល្អបំផុតពីគ្រប់កីឡាករទាំងអស់ “។

    Image result for Paul Pogba

    លោក Mourinho បានអាក់អន់ចិត្តនៅក្នុងការប៉ុនប៉ងរបស់គាត់ដើម្បីពង្រឹងក្រុម Man United របស់គាត់នៅរដូវកាលថ្មីនេះ ខណៈពេលដែលក្លឹបបរាជ័យក្នុងការនាំយកខ្សែការពារកណ្តាលជាមួយនឹងការដេញថ្លៃយឺតយ៉ាវសម្រាប់កីឡាករ Diego Godin របស់ក្លឹប Atletico Madrid ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី