Keylor Navas៖ ចាកចេញពីក្លឹប Real Madrid ដូចឱ្យខ្ញុំទៅស្លាប់

14622
  • Keylor Navas ដែលជាអ្នកចាំទីរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ដែលកំពុងតែស្ថិតក្នុងស្ថានភាពអន់ថយនៅ Real Madrid ក្រោយពីការមកដល់របស់អ្នកចាំទី Thibaut Courtois ។

    Image result for Keylor Navas

    Navas បានជួយឱ្យក្លឹប Real Madrid ទទួលបានពានរង្វាន់អឺរ៉ុបបីលើកជាប់ៗគ្នា ប៉ុន្តែអនាគតរបស់កីឡាករ Costa Rica រូបនេះស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីក្លិបយក្សអេស្ប៉ាញបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយតោខៀវ Chelsea សម្រាប់នាំយក Courtois ។ តារាឆ្នើមរបស់បែលហ្ស៊ិក Courtois បានចុះហត្ថលេខាលើកុងត្រារយៈពេល ៦ ឆ្នាំនៅឯកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែ Navas មិនមានគម្រោងចាកចេញពីទីក្រុងម៉ាឌ្រីតនោះឡើយ ។

    Image result for Keylor Navas

    Navas បានប្រាប់កម្មវិធី Onda Cero ថា៖ “ជាការពិត ហើយខ្ញុំនិយាយដោយកម្លាំងនេះ ខ្ញុំមានបំណងប្រាថ្នាដូចគ្នានេះដែរដើម្បីចាកចេញ ប៉ុន្តែខ្ញុំនឹងត្រូវស្លាប់ “។

    Image result for Courtois

    Navas បានផ្ទេរមកកាន់ទីក្រុងម៉ាឌ្រីដពីក្លិប Levante កាលពីឆ្នាំ ២០១៤ ក្រោយពីបង្ហាញខ្លួនបានយ៉ាងល្អពីការប្រកួត World Cup ២០១៤ ។ អ្នកចាំទីវ័យ ៣១ ឆ្នាំរូបនេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League និងពានរង្វាន់ FIFA Club World Cup បីដង ពានរង្វាន់ UEFA Super Cup ចំនួន ២ ដង ពានរង្វាន់ La Liga មួយដង និងពានរង្វាន់ Supercopa de Espana តាំងពីបានចូលមកជំនួសតំណែងអ្នកចាំទីដៃស្អិត Iker Casillas ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី