លោក Maurizio Sarri៖ វាមិនអាចទៅរួចនោះទេដែល Hazard ចាកចេញទៅកាន់ Real Madrid

28164
  • លោក Maurizio Sarri បានបញ្ជាក់ថា Eden Hazard រីករាយនឹងក្រុម Chelsea ហើយបានទទូចថាវានឹងមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការចាកចេញទៅកាន់ក្រុម Real Madrid នៅរដូវកាលនេះ ។  ប្រធានក្រុមបែលហ្ស៊ិករូបនេះបានស្ថិតនៅលើរ៉ាដាតាមទិញរបស់ក្រុម Real Madrid ជាយូរមកហើយ ខណៈដែលលោក Julen Lopetegui បានបាត់បង់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លិប Juventus កាលពីដើមរដូវកាលផ្ទេរនេះ ។

    Image result for maurizio sarri

    អ្នកចាំទី Thibaut Courtois បានផ្លាស់ប្តូររួចរាល់ហើយពីកីឡាដ្ឋាន Stamford Bridge ទៅកាន់ប្រទេសអេស្បាញហើយអ្នកចាំទីរូបនេះក៏បានទទូចថាវាពិតជាអស្ចារ្យប្រសិនបើ Hazard ចូលរួមជាមួយគាត់នៅម៉ាឌ្រីដ ។ Goal បានឲ្យដឹងទៀតថា ក្លឹបតោខៀវ Chelsea បានតៀមខ្លួនរួចរាល់សម្រាប់ផ្ដល់ជូនប្រាក់ឈ្នួលតម្លៃប្រហែល ៣០០,០០០ ផោនក្នុងមួយសប្តាហ៍ ទៅឲ្យ Hazard ដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ប៉ុន្តែគាត់ប្រហែលជាមិនចាប់អារម្មណ៍ការចុះកុងត្រាថ្មីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយលោក Sarri នៅតែមានភាពជឿជាក់ថាតារាបាល់ទាត់របស់គាត់នឹងស្នាក់នៅក្លឹបបន្ត ដោយសារគាត់មិនអាចស្វែងរកកីឡាករណាម្នាក់ដើម្បីទៅជំនួសតំណែងរបស់កីឡាករបែលហ្សិករូបនេះ ព្រោះទីផ្សាដោះដូរកីឡាករនៅក្របខ័ណ្ឌ Premier League បានបិទទ្វាបាត់ទៅហើយ ។

    Image result for maurizio sarri with Hazard

    លោកបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំគិតថាវាមិនអាចទៅរួចទេ ព្រោះវាមិនអាចទៅរួចព្រោះទីផ្សារនៅទីនេះត្រូវបិទបាត់ហើយ យើងមិនអាចផ្លាស់ប្តូរកីឡាករសំខាន់ៗ បានទេដូច្នេះខ្ញុំគិតថាវាមិនអាចទៅរួចទេ ។ Hazard គឺនៅជាមួយយើង ខ្ញុំបាននិយាយជាមួយគាត់បីឬបួនដងសម្រាប់អ្វីគ្រប់យ៉ាង ហើយគាត់មិនដែលនិយាយអ្វីអំពីទីផ្សារទេដូច្នេះខ្ញុំគិតថាគាត់សប្បាយចិត្តណាស់ដែលនៅទីនេះ “។

    Image result for maurizio sarri with Hazard

    នៅពេលសួរអំពីកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ Hazard លោក Sarri បានបន្ថែមថា៖ “ខ្ញុំមិនចង់ពិភាក្សាអំពីកិច្ចសន្យា ។ វាមិនមែនជាការងាររបស់ខ្ញុំទេ ។ ការងាររបស់ខ្ញុំគឺនៅលើទីលានដើម្បីលើកកម្ពស់កីឡាកររបស់ខ្ញុំ ។ ការងាររបស់ខ្ញុំគឺព្យាយាមឈ្នះការប្រកួតវាមិនមែនចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេ តែខ្ញុំបានឃើញកីឡាករដែលសប្បាយចិត្តស្នាក់នៅទីនេះដូច្នេះខ្ញុំគិតថាវាមិនមែនជាបញ្ហាទេសម្រាប់កិច្ចសន្យាថ្មីនេះ” ។

    Related image

    ទាក់ទងនឹងការចាកចេញរបស់ Courtois លោក Sarri បាននិយាយថាវាជាហេតុផលផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អ្នកចាំទី ហើយថាបន្ទាប់ពីការមកដល់របស់កីឡាករ Mateo Kovacic និង Kepa Arrizabalaga ក្រុមរបស់គាត់គឺ ពេញលេញ ។ លោកបាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ស្ថានភាពរបស់ Courtois ខ្ញុំច្បាស់ណាស់គាត់ចង់ទៅលេងនៅម៉ាឌ្រីដ ។ វាមានហេតុផលផ្ទាល់ខ្លួនខ្លះ ប៉ុន្តែខ្ញុំមិនដឹងទេ ។ ប៉ុន្តែយើងបានទិញអ្នកចាំទីវ័យក្មេងម្នាក់ដែលសំខាន់បំផុតនៅក្នុងទ្វីបអឺរ៉ុប ខ្ញុំពិតជារីករាយណាស់ ហើយចំពោះ Kovacic គាត់គឺមានលក្ខណៈពិសេសសម្រាប់យើង”៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី