Milinkovic-Savic នៅតែស្ថិតនៅលើរ៉ាដាតាមទិញរបស់ក្លឹប Real Madrid និង Juventus

6408
  • យោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថាខ្សែប្រយុទ្ធ Sergej Milinkovic-Savic គឺនៅតែជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម Real Madrid និង Juventus ក្នុងការតាមទិញនារដូវក្ដៅនេះ ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះក៏ជាគោលដៅសម្រាប់ក្រុមបីសាចក្រហម Manchester United ផងដែរ ប៉ុន្តែក្រុមបិសាចក្រហមបច្ចុប្បន្នមិនអាចមានឱកាសទិញរូបគេទៀតនោះទេ ព្រោះទីផ្សាដោះដូរកីឡាករនៅក្នងក្របខ័ណ្ឌ Premier League ត្រូវបានបិទបាត់ទៅហើយតាំងពីថ្ងៃទី ៩ កន្លងទៅនេះ ខណះក្រុម Los Blancos និង Bianconeri នៅតែបន្តស្វែងរកខ្សែប្រយុទ្ធកណ្ដាលដើម្បីទៅបំពេញកន្លែងខ្វះខាតរបស់ក្រុមរបស់ពួកគេ ។

    Image result for Sergej Milinkovic-Savic

    ប៉ុន្តែ Milinkovic-Savic តាមរបាយការណ៍បានឲ្យដឹងថារូបគេបានទៅហ្វឹកហាត់ជាមួយក្លិប Lazio វិញហើយបន្ទាប់ពីការប្រកួត World Cup កាលពីខែមុន ហើយកីឡាកររបស់ ស៊េប៊ី រូបនេះក៏បានបញ្ជាក់កាលពីមុនផងដែរថា ខ្លួននឹងនៅតែបន្តនៅ Serie A ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី