
កម្មវិធីជជែកកម្សាន្តដ៏ល្បី Messenger បានបន្ថែមមុខងារ Screen Sharing សម្រាប់កម្មវិធី Android និង iOS។
នាពេលថ្មីៗនេះ កម្មវិធី Messenger បានបន្ថែមមុខងារមួយទៀតគឺ Screen Sharing។ Screen Sharing គឺជាមុខងារមួយដើម្បីធ្វើការចែករំលែកអេក្រង់ នៅពេលដែលមានការជជែកគ្នាជាលក្ខណៈវីដេអូ ឬក្នុង Messenger Room នៅតាមទូរសព្ទរបស់យើង។ ការចែករំលែកអេក្រង់អាចកំណត់ឱ្យអ្នកប្រើប្រាស់ចែករំលែកអេក្រង់របស់ពួកគេបានភ្លាមៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ជាលក្ខណៈមួយទល់មួយក៏បាន ឬអាចជាលក្ខណៈវីដេអូជជែកគ្នាជាក្រុមបានផងដែរ ដែលមានមនុស្សអាចចូលរួមរហូតដល់ទៅ ៨នាក់ សម្រាប់ប្រើនៅលើកម្មវិធីទូរសព្ទ និងបានរហូតដល់ ១៦នាក់ សម្រាប់ប្រើនៅលើវេបសាយ ជាមួយនិងកុំព្យូទ័រ ហើយឆាប់ៗខាងមុខនេះ នឹងអាចបន្ថែមរហូតដល់ទៅ ៥០នាក់។
ការចែករំលែកអេក្រង់នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការចែករំលែកទិដ្ឋភាពផ្ទាល់នៃអេក្រង់របស់ពួកគេទៅអ្នកដែលកំពុងជជែកជាមួយគ្នាដូចជា ការបង្ហាញប្រាប់ពីអ្វីមួយនៅក្នុងទូរសព្ទអ្នកណាម្នាក់ ការនាំគ្នាពេលចង់ទិញរបស់ផ្សេងៗនៅលើប្រព័ន្ធអនឡាញ ការបង្ហាញជារូបថត ឯកសារផ្សេងៗ បានភ្លាមៗដោយមិនចាំបាច់ចំណាយពេលផ្ញើទៅឱ្យអ្នកនោះបានថែមទៀតផង។ មុខងារនេះនឹងមាននៅក្នុងកំណែប្រែចុងក្រោយ សម្រាប់ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីក្នុងប្រព័ន្ធប្រតិបត្តិការ Android និង iOS៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា