Paris Saint-Germain ចង់បាន Dembele ទៅចាប់ដៃគូរប្រយុទ្ធជាមួយ Mbappe និង Neymar

6482
  • ក្លិប Paris Saint-Germain កំពុងចាប់ផ្តើមដេញថ្លៃទិញយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប FC Barcelona កីឡាករសញ្ជាតិបារាំង Ousmane Dembele ហើយ ។

    Image result for Ousmane Dembele

    ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ប៉ុន្តែអតីតកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះបានច្រានចោលការផ្ទេរទៅកាន់កីឡដ្ឋាន Emirates កាលពីដើមសប្តាហ៍នេះដោយបញ្ជាក់ពីបំណងរបស់គាត់ក្នុងការបន្តនៅទឹកដី Camp Nou បន្ដទៀត ។

    Image result for Ousmane Dembele

    Paris Saint-Germain ទោះជាយ៉ាងណាក្តីពួកគេនៅតែសង្ឃឹមថាអាចទាក់ទាញកីឡាករសញ្ជាតិបារាំងរូបនេះឱ្យទៅលេងនៅក្របខ័ណ្ឌ Ligue 1 ដែលគាត់អាចនឹងចាប់ដៃគូរជាមួយមិត្តរួមជាតិរបស់បានគឺខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ Kylian Mbappe និងខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោកកីឡាករ Neymar ដើម្បីបង្កើតតំបន់យុទ្ធដែលខ្លាំងក្លាបំផុតនៅក្នុងពិភពលោក ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី