Thiago Alcantara ខិតជិតផ្ទេរទៅកាន់ក្លឹបមួយដែលជាគូរសត្រូវស្លាប់រស់របស់ក្លឹប Barcelona

6704
  • របាយការណ៍ក្នុងប្រទេសអេស្ប៉ាញបានបង្ហាញថាកីឡាករ Thiago Alcantara ខ្សែបម្រើរបស់ក្លឹបយក្ស Bayern Munich ដែលជាអតីតកីឡាករក្លឹប Barcelona ខិតជិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្លិបយក្សនៅក្របខ័ណ្ឌ Laliga ។

    Related image

    យោងតាមស្ថានីយ៍វិទ្យុអេស្ប៉ាញ Onda Cero បានឲ្យដឹងថា អតីតតារាឆ្នើមរបស់ក្រុម Blaugrana ( Barce ) ខិតជិតចូលរួមជាមួយក្លឹប Real Madrid ដែលគេគិតថានឹងទៅជំនួសខ្សែបម្រើ Mateo Kovacic ដែលបានចូលរួមជាមួយក្រុម Chelsea នៅរដូវកាលថ្មីនេះក្នុងលក្ខខ័ណ្ឌខ្ចីជើង ។ គ្រូបង្វឹកថ្មីរបស់ Real លោក Lopetegui ទំនងជាអ្នកគ្រាំទ្រដ៏ធំសម្រាប់ខ្សែបម្រើរូបនេះ ហើយលោកមានបំណង់ចង់ធ្វើការជាមួយនឹងតារាឆ្នើមរបស់ក្រុម Bayern ម្តងទៀត ខណះអ្នកទាំងពីរធ្លាប់បានធ្វើការរួមគ្នាក្នុងអំឡុងពេលលោក Lopetegui ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ។

    Related image

    កីឡាករវ័យ ២៧ ឆ្នាំរូបនេះដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបនឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២១ ឯណោះ ។ ហើយអតីតកីឡាកររបស់ Barce រូបនេះចង់វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ LaLiga វិញដែលជាកន្លែងដែលគាត់បានចូលហ្វឹកហាត់នៅសាលា La Masia ដ៏ល្បីល្បាញរបស់ក្លិប Barca មុនពេលឈានជើងលេងឲ្យឈុតធំ ។ Thiago Alcantara គេជឿជាក់ថានឹងមានតម្លៃខ្លួនប្រហែល ៥០ លានអឺរ៉ូ ដោយកីឡាកររូបនេះបានបង្ហាញខ្លួននៅក្របខ័ណ្ឌ Bundesliga ចំនួន ១៥៣ ប្រកួតសម្រាប់ក្រុម Bayern ចាប់តាំងពីបានចូលរួមជាមួយពួកគេកាលពីឆ្នាំ ២០១៣ ដោយស៊ុតបញ្ចូលទីបានចំនួន ២៥ គ្រាប់ និង បញ្ជូនបាល់ឲ្យគេស៊ុតបានចំនួន ២៧ ដងថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី