មន្ត្រីរបស់ក្លឹប Real Madrid បានទៅដល់ប្រទេស អ៊ីតាលី ហើយដើម្បីធ្វើការចរចាជាមួយ Mauro Icardi

24834
  • តាមរបាយការណ៍ជាច្រើនបានឲ្យដឹងថាក្លិបយក្សរបស់អេស្ប៉ាញ Real Madrid បានកំណត់អត្តសញ្ញាណកីឡាករម្នាក់ដែលពួកគេគិតថាសាកសមបំផុតដើម្បីទៅជំនួសកន្លែងរបស់កីឡាករ Cristiano Ronaldo ។

    Image result for Cristiano Ronaldo

    Cristiano Ronaldo បានចុះហត្ថលេខាជាមួយក្លឹបសេះបង្កង់ Juventus នៅដើមរដូវកាលផ្ទេរកីឡាករនេះយ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីចំណាយពេលអស់ ៩ ឆ្នាំជាមួយនឹងក្លឹប Los Blancos ដោយបានឈ្នះពាន UEFA Champions League បួនដងថែមទៀតផង ។ លោក Julen Lopetegui ដែលជាគ្រូបង្វឹកថ្មីរបស់អធិរាជសបានបញ្ជាក់ជាច្រើនដងថាគាត់រីករាយនឹងក្រុមរបស់គាត់ដោយសារតែគាត់មិនមានអារម្មណ៍ថាត្រូវការអ្នកណាដើម្បីទៅជំនួសកន្លែង Ronaldo ជាមួយនឹងការចុះហត្ថលេខាតម្លៃខ្ពស់ៗនោះទេ ។

    Related image

    ទោះជាយ៉ាងណាក៏ដោយយោងទៅតាមបណ្តាញផ្សាយព័ត៌មាន Libertad Digital របស់អេស្ប៉ាញបានឲ្យដឹងថា ក្រុមមន្ត្រីរបស់ក្លិបយក្សនៅក្របខ័ណ្ឌ LaLiga បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីធ្វើការចរចាជាមួយខ្សែប្រយុទ្ធ Mauro Icardi របស់ក្លិប Inter Milan ។ ភ្នាក់ងាររបស់លោកអ្នកស្រី Wanda Nara ដែលជាភរិយាផ្ទាល់របស់គាត់ផងដែរនោះ ហាក់ដូចជាមានអារម្មណ៍ថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនឹងអាចក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ម្ចាស់ពាន UCL ១៣ សម័យកាលនេះ ។ Icardi ត្រូវបានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងក្លឹប Los Blancos ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងរបាយការណ៍ដែលអះអាងថា Real កំពុងស្វែងរកការបង្កើនកម្លាំងប្រយុទ្ធបន្ថែមទៀតនៅរដូវកាលថ្មីនេះ ។

    Related image

    កីឡាករវ័យ ២៥ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១០៧ គ្រាប់ និងបញ្ចូនបានឲ្យគេស៊ុតបាន ២៣ ដង ក្នុងការបង្ហាញខ្លួន ១៨២ ប្រកួត ចាប់តាំងពីគាត់ចូលរួមជាមួយក្រុម Nerazzurri មកនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី