ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Chelsea បានធ្វើការផ្ទេរទៅក្លឹបយក្សនៅក្របខ័ណ្ឌ Laliga ជាផ្លូវការ

33788
  • ក្លឹបតោខៀវ Chelsea បានចុះកិច្ចសន្យានាំយកកីឡាករចំនួន ៤ នាក់នៅក្នុងទីផ្សារដោះដូរកីឡាករនាដូវក្ដៅនេះ ប៉ុន្តែខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេឥឡូវនេះបានបញ្ចប់ការផ្លាស់ទៅកាន់ក្លិបយក្សនៅក្របខ័ណ្ឌ La Liga ជាស្ថាពរហើយ ។

    Image result for Michy Batshuayi

    ក្លឹបតោខៀវបានបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកកីឡាករ Michy Batshuayi ត្រូវបានក្លឹប Valencia ខ្ចីជើងទៅលេងឲ្យក្លឹបរបស់ពួកគេនៅរដូវកាលថ្មីនេះ ។ ការទៅលេងនៅ Valencia នារដូវកាលនេះនឹងក្លាយជាខ្ចីជើងលើកទីរបស់ខ្សែប្រយុទ្ធរូបនេះបន្ទាប់ពីគាត់បានចំណាយពេលពាក់កណ្តាលរដូវកាលមុនជាមួយក្លឹប Borussia Dortmund ដោយរកបាន ៩ គ្រាប់នៅទឹកដីអាឡឺម៉ង់ផងដែរ ។

    Image result for Michy Batshuayi

    ក្លឹប Chelsea គឺនៅសល់តែខ្សែប្រយុទ្ធកណ្ដាលតែពីរនាក់ប៉ុណ្ណោះគឺកីឡាករ Alvaro Morata និង Olivier Giroud សម្រាប់ដូវកាលថ្មីនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី