Barcelona បង្ហាញមុខប្រធានក្រុមថ្មីចំនួន ៣ នាក់ បន្ទាប់ពី Andres Iniesta ផ្ទេរទៅជប៉ុន

54288
  • ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga កាលរដូវកាលមុនក្លឹប FC Barcelona បានបង្ហាញមុខប្រធានក្រុមថ្មីរបស់ពួកគេសម្រាប់រដូវកាល ២០១៨/១៩ រួមមានប្រធានក្រុមចំនួន ៣ រូបទៀត ។ បន្ទាប់ពីការចាកចេញរបស់ Andres Iniesta ទៅនឹងក្លឹប Vissel Kobe របស់ជប៉ុនកំពូលខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេតែងតាំងជាប្រធានក្រុមទីមួយ ។

    Image result for New Captain for barcelona

    Lionel Messi មានតួនាទីជាប្រធានក្រុមទី ២ ចាប់តាំងពីឆ្នាំ ២០១៥ កន្លងមកហើយគាត់នឹងដើរតាមគន្លងរបស់កីឡាករដូចជា Carles Puyol, Xavi Hernandez និង Iniesta ។ ខ្សែបម្រើ Sergio Busquets នឹងក្លាយជាប្រធានក្រុមទី ២ ខណៈពេលដែលខ្សែការពារកណ្ដាល Gerard Pique គឺជាប្រធានក្រុមទី ៣ ស្របពេលដែលគាត់ឈានដល់រដូវកាលទី ១០ ជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ។

    Image result for New Captain for barcelona

    ខណះដែលកីឡាករ Sergio Roberto បានក្លាយជាប្រធានក្រុមទី ៤ ក្រោយពីខ្សែបម្រើ Javier Mascherano ដែលបានចាកចេញពីក្លឹបកាលពីខែ មករា កន្លងទៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី