លោក Sarri ៖ ប្រសិនបើមានក្លឹបណាកាន់លុយ ៤០ លានផោននោះ Bakayoko អាចចាកចេញបាន

5742
  • លោក Maurizio Sarri គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ Chelsea បានបង្ហើបឱ្យដឹងថាក្រុមរបស់គាត់មានកីឡាករច្រើនពេកហើយនៅពេលនេះ ខណះពួកគេនឹងអនុញ្ញាតឱ្យកីឡាករ ២-៣ នាក់ចាកចេញពីក្លឹបនៅរដូវក្ដៅនេះ ។

    Image result for Maurizio Sarri

    ក្លឹបយក្សនៅក្របខ័ណ្ឌ Premier League មួយនេះមិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករទៀតទេ ទោះបីជាកីឡាករនៅតែអាចចាកចេញទៅចូលរួមជាមួយក្លឹបដទៃទៀតបានក៏ដោយ ។ កីឡាករ Kurt Zouma និង Michy Batshuayi ត្រូវបានក្លឹបដ៏ទៃទៀតខ្ចីជើងរួចរាល់ហើយ ហើយលោក Sarri បាននិយាយថាប្រសិនបើក្លឹបណាកាន់លុយចំនួន ៤០ លានផោន សម្រាប់ Tiemoue Bakayoko នោះខ្សែបម្រើសញ្ជាតិបារាំងរូបនេះក៏អាចចាកចេញបានដែរ ខណៈពេលដែលខ្សែប្រយុទ្ធ Michy Batshuayi បានចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Valencia ក្នុងលក្ខខ័ណ្ឌខ្ចីជើង ។

    Related image

    លោក Maurizio Sarri បាននិយាយថា៖ “ឥឡូវខ្ញុំគិតថាក្រុមនេះមានកីឡាករច្រើនពេកហើយ ។ ដូច្នេះខ្ញុំគិតថាកីឡាករមួយចំនួនត្រូវតែខ្ចីជើង ប៉ុន្តែខ្ញុំមិនដឹងថានរណានៅពេលនេះទេ ។ ខ្ញុំចូលចិត្តមានកីឡាករត្រឹមតែ ២៣-២៤ នាក់ និងកីឡាករវ័យក្មេង ៣ ឬ ៤ នាក់ ។ គ្មាន​ទៀត​ទេ ។  Bakayoko? ប្រហែលជាខ្ញុំមិនដឹងទេនៅពេលនេះ ។ ប្រហែលជាអ្នកនឹងត្រូវសួរទៅកាន់ក្លឹប ។ ខ្ញុំគ្រាន់តែចង់គិតពីការប្រកួតតែប៉ុណ្ណោះ”៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី