Costa ជឿជាក់ថាការមកដល់របស់​ CR7 នឹងធ្វើឱ្យក្លឹប Juve ឈានឡើងមួយកម្រិតទៀត

9183

ខ្សែប្រយុទ្ធ Douglas Costa បាននិយាយថាការចុះហត្ថលេខាលើ CR7 គឺជាកំលាំងចាំបាច់សម្រាប់ Juventus ដើម្បីឈានដល់កម្រិតថ្មីមួយទៀត ។ ក្លឹបសេះបង្កង់ Juventus ខកខានលើពានរង្វាន់ទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ ប៉ុន្តែ Costa ជឿជាក់យ៉ាងច្បាស់ណាស់ថាការមកដល់របស់ Roanldo នឹងធ្វើឲ្យក្លឹបកាន់តែខ្លាំងជាមុន ។

Image result for Ronaldo

Douglas Costa បាននិយាយថា៖ “ខ្ញុំគិតថា Ronaldo មានកម្រិតខ្ពស់រួចទៅហើយ ប៉ុន្តែគាត់ពិតជាចង់បោះជំហានមួយទៀតដើម្បីបង្កើនភាពល្បីរបស់គាត់ ។ ខ្ញុំគិតថា CR7 មានអ្វីៗគ្រប់យ៉ាងដើម្បីនាំយើងទៅកាន់កម្រិតបន្ទាប់ហើយធ្វើរឿងសំខាន់ៗនៅរដូវកាលនេះ ។ Ronaldo គឺជាកីឡាករដ៏សំខាន់ម្នាក់ប៉ុន្តែយើងក៏មានកីឡាករ Dybala និងកីឡាករសំខាន់ៗ ដទៃទៀតដែរ ។ ខ្ញុំបានលេងជាមួយ Neymar ដូច្នេះវាមិនមែនថ្មីសម្រាប់ខ្ញុំលេងជាមួយនរណាម្នាក់នៅកម្រិតរបស់ Ronaldo នោះទេ ។ អ្នករាល់គ្នាបានស្វាគមន៍គាត់ហើយយើងដឹងពីរបៀប គាត់អាចធ្វើឱ្យយើងប្រសើរឡើង ។ យើងមិនអាចលាក់បាំងវាបានទេវាច្បាស់ណាស់ “។

Image result for Douglas Costa

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយក្លឹប Juventus កីឡាករប្រេស៊ីលរូបនេះត្រូវបានក្លឹបសេះបង្កង់ Juve ទិញផ្ដាច់ជាអចិន្រ្តៃយ៍ពីក្លិប Bayern Munich តែម្ដង។ ការប្រកួតបើកឆាកនៅក្នុងក្របខ័ណ្ឌ Serie A របស់ Juventus  នឹងត្រូវប៉ះជាមួយក្លឹប Chievo នៅថ្ងៃទី ១៨ ខែ សីហា ខាងមុខនេះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី