កិច្ចសន្យាថ្មីរបស់ Modric ជាមួយ Real នឹងធ្វើឱ្យគាត់ក្លាយកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅក្លឹប

6003
  • Luka Modric មើលទៅប្រហែលជាបន្តស្នាក់នៅជាមួយក្លឹប Real Madrid ហើយនឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដែលអាចធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្លឹប ។

    Image result for luka modric

    ប្រធានក្រុមជម្រើសជាតិ ក្រូអាត រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅក្លឹបរបស់អ៊ីតាលី Inter Milan នាពេលថ្មីៗនេះ ។ យោងតាមការបោះពុម្ពផ្សាយរបស់ការសែតរបស់អេស្ប៉ាញ Marca បានឲ្យដឹងថា ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះនឹងបន្តនៅ Los Blancos បន្តទៀត ហើយនឹងទទួលបានប្រាក់កម្រៃបន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀងថ្មីនេះ ។ Luka Modric បច្ចុប្បន្នរកចំណូលបាន ១៨០.០០០ ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែរបាយការណ៍ដូចគ្នានេះបានអះអាងថាអតីកីឡាកររបស់ Spur រូបនេះនឹងត្រូវតម្លើងប្រាក់ឈ្នួលឲ្យស្មើខ្សែការពារ Sergio Ramos ដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះរកបាន ២០០.០០០ ផោនក្នុងមួយសប្តាហ៍ ។

    Image result for luka modric with Sergio Ramos

    អតីតកីឡាករជម្រើសជាតិក្រូអាតលោក Robert Jarni បានអះអាងថា Real នឹងមិនលក់ Modric ឡើយព្រោះពួកគេនឹងត្រូវខិតខំស្វែងរកអ្នកជំនួសរូបគេ ។ លោកបានប្រាប់ Cadena SER ថា៖ “យើងដឹងថាទីផ្សារនេះគឺដូចម្ដេច ។ ខ្ញុំមិនជឿលើសម្លេង ( ដែលនិយាយថាគាត់នឹងចាកចេញ ) ។ ខ្ញុំដឹងថាគាត់ចូលចិត្តម៉ាឌ្រីដយ៉ាងខ្លាំង ហើយក្លិបមិនមានកីឡាករណាដែលអាចជំនួសគាត់បានទេ “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី