ឈ្មោះ​​កីឡដ្ឋាន Old Trafford រក​ចំណូល​​មិន​សូវ​​បាន​ច្រើន​ដូច​គេ​ទេ

49402
  • Manchester United អាច​នឹងរក​ចំណូល​បាន​ប្រមាណ ២៦ លានផោនក្នុងមួយរដូវកាល ប្រសិន​បើគេ​លក់​សិទ្ធិប្រើឈ្មោះ​ទៅ​ឲ្យ Old Trafford ។ ការសិក្សាថ្មីមួយ​បាន​រកឃើញថា ក្នុងមួយឆ្នាំ ក្រុម​ Manchester City អាច​រកប្រាក់​បានច្រើនជាង ១៩ លានផោនពីការ​ឧបត្ថម្ភដល់​កីឡដ្ឋាន Etihad របស់ពួកគេ។

    Image result for Old Trafford

    លោក Trevor Birch ប្រធានផ្នែកកីឡាអង់គ្លេសនៅសារជីវកម្ម Duff & Phelps និង​ជា​អតីតនាយកប្រតិបត្តិនៃ​ក្លឹប Chelsea និង Everton ជឿជាក់ថា ក្លឹប​ទាំងឡាយ​នៅ Premier League អាច​រក​ប្រាក់​ចំណូលបន្ថែម​ពីការ​លក់​សិទ្ធិប្រើឈ្មោះ​កីឡដ្ឋាន​របស់ពួកគេ។ «នេះប្រធានបទមួយដែលរសើប ជាពិសេ​ស​នៅក្នុង​ប្រទេសនេះ ប៉ុន្តែចំណុចនេះគឺ​ពិត​ជាបញ្ហាមួយដែលមិនទាន់​មានរៀប​ចំ​ឲ្យមាន​ប្រសិទ្ធភាព​ក្នុង​ការ​ទាញ​ប្រាក់​ចំណូល​នៅឡើយទេ។ ក្រុមផ្សេង​ទៀត​នៅ Premier League បាន​ជ្រើសរើស​ធ្វើ​ការ​ប្តូរ​ឈ្មោះ ដូចជា Bournemouth ដែលកីឡដ្ឋាន​របស់ខ្លួន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី Dean Court ទៅជា Vitality ជាដើម។ ឧទាហរណ៍​ផ្សេងទៀត​រូមមាន Brighton និង Hove Albion (កីឡដ្ឋាន American Express Community), Stoke City (កីឡដ្ឋាន bet365), Huddersfield Town (កីឡដ្ឋាន John Smith), Leicester City (កីឡដ្ឋាន King Power) និង Swansea City (កីឡដ្ឋាន Liberty)។

    Image result for Old Trafford

    ដោយឡែក កាលពីឆ្នាំ ២០១១ Newcastle United ប៊ិះស៊យធំនៅពេល​ដែល​ពួកគេមានបំណង​ចង់កែឈ្មោះ​កីឡាដ្ឋាន ពី St. Jame’s Park ទៅជា Sports Direct Arena ដែល​អ្នកគាំទ្រ​ក្លឹប​នេះ​បង្ហាញ​ការ​មិនពេញចិត្តចំពោះ​ឈ្មោះថ្មីនេះ រហូត​ដល់​ពេលដែល​ក្រុមហ៊ុន​ឧបត្ថម្ភ​ (Wonga.com) សព្វថ្ងៃនេះ ទិញ​សិទ្ធិប្រើឈ្មោះតែ​ស្នើឲ្យដាក់​ឈ្មោះ​ចាស់​វិញ។ សម្រាប់​កីឡដ្ឋានដូចជា Old Trafford ឈ្មោះ​របស់​កីឡដ្ឋាននេះ​ប្រហែល​ជាប្រហែល​ជាមាន​ចំណង​ពាក់​ព័ន្ធ​ខ្លាំង​ពេក​ជាមួយ​រចនាសម្ព័ន្ធ​របស់កីឡដ្ឋានទាំងមូលទើប​ពិបាក​ក្នុង​ការ​ផ្លាស់ប្តូរ ដែល​នេះជាហេតុធ្វើអាច​ធ្វើ​ឲ្យ​លែង​សូវមាន​ភាព​ទាក់​ទាញ​ដល់​​វិនិយោគិនដូច​នឹង​កីឡដ្ឋានថ្មី ដូចជាកីឡដ្ឋានរបស់ Arsenal មានឈ្មោះពីមុនថា Highbury ក្នុងឆ្នាំ ២០០៦ តែឥឡូវ​ឈ្មោះថា Emirates Stadium ។

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី