Lionel Messi បានក្លាយជាកីឡាករដែលលើកពានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប

52216
  • ខ្សែប្រយុទ្ធ Lionel Messi ដែលជាប្រធានក្រុមថ្មីរបស់ក្លឹប FC Barcelona បានឈ្នះពានរង្វាន់ជាលើកទី ៣៣ កាលពីថ្ងៃអាទិត្យ និងក្លាយជាកីឡាករដែលឈ្នះពានរង្វាន់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ។

    កីឡាករអាហ្សង់ទីនរូបនេះបានទទួលតំណែងជាប្រធានក្រុមថ្មី ក្រោយពីការចាកចេញរបស់កីឡាករ Andres Iniesta ខណៈដែលក្លឹប Barcelona បានផ្តួលក្រុម Sevilla ក្នុងលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍ Supercopa de Espana ។ បន្ទាប់ពីការប្រកួតនេះ Messi បានលើកពានជាលើកដំបូងរបស់គេក្នុងនាមជាប្រធានក្រុម ហើយជាការលើកពានលើកទី ៣៣ ក្នុងអាជីពរបស់គាត់ ។ ដូច្នេះមានន័យថាគាត់បានផ្ដួលអតីតប្រធានក្រុមកីឡាករ Iniesta ដែលបានឈ្នះពានរង្វាន់ ៣២ ដងមុនពេលចាកចេញពីក្លិបយក្សកាតាឡានទៅកាន់ប្រទេសជប៉ុន ។

    Image result for lionel messi

    ប្រធានក្រុមបន្ទាប់ក្រុមពី Lionel Messi កីឡាករ Gerard Pique និងកីឡាករ Sergio Busquets ទាំងពីរបានឈ្នះពានរង្វាន់ជាលើកទី ២៨ របស់ពួកគេក្នុងអាជិពរបស់ពួកគេកាលពីថ្ងៃអាទិត្យកន្លងទៅនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី