ប្រធានក្លឹប Barce ៖ ក្លឹបនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីនាំយក Pogba ឲ្យបានមុនទីផ្សាផ្ទេត្រូវបិទ

14106
  • ក្លឹប FC Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតារាបាល់ទាត់របស់ក្លិបបីសាចក្រហម Manchester United ខ្សែបម្រើ Paul Pogba កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

    Related image

    រហូតមកដល់ពេលនេះក្លិប Barca មានការផ្ទេរយ៉ាងមមាញឹកដោយបានចុះហត្ថលេខាជាមួយនឹងកីឡាករ Arthur Melo, Clement Lenglet, Malcom និង Arturo Vidal ជាដើម ។ ជាមួយនឹងអនាគតរបស់ Pogba នៅ Old Trafford ហាក់បីដូចជាមានភាពប្រពិចស្រពិលនៅឡើយ ខណះប្រធានក្លឹប Barcelona លោក Bartomeu បានបញ្ជាក់ថាគាត់នឹងមិននិយាយអំពីកីឡាកររបស់ក្រុមផ្សេងទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ ប៉ុន្តែលោកក៏បានព្រលយពាក្យថាក្លឹបយក្សនៅតំបន់កាតាឡានមួយនេះមិនទាន់បានទិញកីឡាករគ្រប់គ្រាន់នៅក្នុងទីផ្សាដោះដូរកីឡាករនេះនៅឡើយទេ ។

    Image result for Bartomeu

    នៅពេលដែលសួរអំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Pogba ពីបិសាចក្រហមនោះគាត់បាននិយាយថា៖ “ខ្ញុំនឹងមិននិយាយពីឈ្មោះនរណាមួយទេយើងគោរពដល់ក្លឹបទាំងអស់ហើយនៅសល់ ២០ ថ្ងៃទៀត ហើយយើងនឹងឃើញកីឡាករចេញមក ។ យើងកំពុងផ្តោតលើលីកដូច្នេះវាជាការល្អបំផុតដើម្បីសួរ លោក Eric Abidal និង Ramon នៃគម្រោង ឬលោក Pep Segura អំពីកីឡាករ ។ វានៅតែមានពេលវេលាដើម្បីធ្វើជំនួញ”។

    Image result for Paul Pogba

    គួបញ្ជាក់ផងដែរថា Paul Pogba បានបង្ហាញខ្លួន ៩៦ ដងឱ្យក្លិបបីសាចក្រហមចាប់តាំងពីគាត់វិលត្រឡប់មកកាន់ក្លឹបនៅឆ្នាំ ២០១៦ ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតបាន ១៨ លើកផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី