Gianluigi Buffon ជូនពរទៅកាន់ Ronaldo និង Juventus ឱ្យទទួលបានជោគជ័យ

8704
  • Gianluigi Buffon បានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបសេះបង្គង់ Juventus ជាច្រើនឆ្នាំណាស់មកហើយមុនពេលផ្ទេរទៅចូលរួមជាមួយក្លឹប Paris Saint-Germain នៅរដូវក្តៅនេះ ។

    Related image

    អ្នកចាំទីចាស់វស្សារូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ខ្ញុំសង្ឃឹមថា Ronaldo អាចផ្តល់នូវអ្វីដែលគាត់បានផ្តល់ឱ្យសម្រាប់ក្រុមទាំងអស់ដែលគាត់បានលេង ។ ពិតណាស់គាត់នឹងមិនផ្តល់ឱ្យ Juventus នូវការសោកសៅដែលគាត់បានផ្តល់ឱ្យយើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទេ … Juventus មិនអាចធ្វើឱ្យមានការភ្ញាក់ផ្អើលទេ ។ ពួកគេមានក្រុមប្រឹក្សាភិបាលជំនាញនិងប្រធានក្លឹបរួមជាមួយប្រវត្តិសាស្រ្តរបស់ពួកគេ ក្រុមនិងអ្នកគាំទ្រពិតជាអស្ចារ្យណាស់ ទោះបីពួកគេមិនឈ្នះក៏ដោយ ពួកគេបានចូលទៅជិត “។

    Ronaldo និង Real Madrid គឺជាបន្លានៅក្នុងភ្នែកសម្រាប់ក្លឹប Juventus នៅក្នុងក្របខ័ណ្ឌ Champions League ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលដែល Buffon បានដើរតួនាទីយ៉ាងសំខាន់ក្នុងរារាំងការស៊ុតបញ្ចូលទីសម្រាប់ក្រុម Bianconeri ( Juve ) មុនពេលសម្រេចចិត្តចូលរួមជាមួយក្លឹបអ្នកមាន Paris Saint-Germain នៅរដូវក្តៅនេះមុនពេលចូលនិត្តន៍ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី