បើមិនចង់ត្រឡប់ទៅ Man Utd វិញ Alexis ត្រូវតែបោះបង់ប្រាក់ខែដ៏ខ្ពស់របស់ខ្លួនចោល

21134

យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា Alexis Sanchez នឹងត្រូវកាត់បន្ថយប្រាក់ខែដ៏ខ្ពស់របស់ខ្លួន ដើម្បីចូលរួមជាមួយក្រុម Inter Milan លើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍។

បច្ចុប្បន្នសមាជិកក្រុមជម្រើសជាតិឈីលី Alexis Sanchez កំពុងលេងក្នុងនាមជាកីឡាករខ្ចីជើងនៅកីឡដ្ឋាន San Siro ពីក្រុមយក្សអង់គ្លេសបិសាចក្រហម Manchester United ដែលក្លិបទាំងសងខាង ត្រូវបង់ប្រាក់ពាក់កណ្តាលនៃថ្លៃឈ្នួល ដែលជាកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ Premier League ចំនួន ៤០០,០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់។

ជាក់ស្ដែង Inter Milan ពិតជាចង់ពន្យាពេលការស្នាក់នៅរបស់ Sanchez នៅក្របខណ្ឌ Serie A ប៉ុន្តែបើយោងតាមប្រភពខាងលើបានបញ្ជាក់ថា ពួកគេមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បច្ចុប្បន្នរបស់អតីតខ្សែប្រយុទ្ធ Barcelona រូបនេះនោះឡើយ។ ប៉ុន្តែប្រសិនបើ Sanchez យល់ព្រមកាត់បន្ថយប្រាក់ឈ្នួលមួយចំនួនធំ នោះប្រហែល Inter នឹងពិចារណា ចុះកុងត្រាជាអចិន្រ្តៃយ៍លើរូបគេ នារដូវក្ដៅនេះ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី