ក្លិបយក្សមួយនៅអ៊ីតាលី ចង់ក្រសោបយក David Silva ក្រោយអស់និស្ស័យជាមួយ Man City

18988

នាយកផ្នែកកីឡារបស់ក្លឹប Lazio លោក Igli Tare បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើ David Silva ផុតកុងត្រាជាមួយ Manchester City នារដូវកាលនេះ។

ខ្សែបម្រើដែលឈ្នះពានរង្វាន់ពិភពលោក World Cup 2010 ជិតឈានដល់ទីបញ្ចប់នៃកិច្ចសន្យារបស់ខ្លួននៅឯកីឡដ្ឋាន Etihad ហើយ។ Silva នឹងចាកចេញពី Man City នៅពេលពួកគេបញ្ចប់ការប្រកួតក្នុងក្របខ័ណ្ឌ Champions League រដូវកាល២០១៩-២០ ហើយបច្ចុប្បន្នកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ មានកន្លែងជាច្រើន រងចាំទទួល Silva ចាប់ពីក្របខណ្ឌ MLS រហូតដល់ La Liga ខណៈក្របខណ្ឌSerie A របស់អ៊ីតាលី ក៏ត្រូវបានគេចាត់ទុកថា ជាជម្រើសដ៏ល្អមួយ សម្រាប់ខ្សែបម្រើដែលមានទេពកោសល្យរូបនេះផងដែរ ស្របពេលក្លិប Lazio បានបង្ហាញបំណងចង់ចុះហត្ថលេខាលើ Silva។

ជាមួយគ្នានេះ នាយកកីឡា Lazio លោក Tare បានប្រាប់ទូរទស្សន៍ Sky Sport Italia នៅពេលត្រូវបានគេសួរអំពីចំណាប់អារម្មណ៍លើ Silva ថា៖ “ខ្ញុំមិនដឹងថារឿងរ៉ាវទាំងនេះមកពីណាទេ។ គាត់ជាកីឡាករឆ្នើម ពិតណាស់ ហើយខ្ញុំបានឮពីមិត្តភក្តិទៅវិញទៅមកថា គាត់ចង់ទទួលបានបទពិសោធន៍ប្លែកមួយ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៅប្រទេសអង់គ្លេស ប៉ុន្តែវាមានភាពខុសគ្នាខ្លាំង រវាងការនិយាយអ្វីមួយ និងធ្វើឱ្យវាកើតឡើង”៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី