អនាគតរបស់ Odegaard នឹងត្រូវរង់ចាំរហូតដល់ចប់ការប្រកួត Champions League

15177

សេចក្តីសម្រេចលើថា តើ Martin Odegaard នឹងនៅបន្តជាមួយក្រុមដំបូងរបស់ Real Madrid សម្រាប់រដូវកាល ២០២០/២១ ឬត្រូវបានគេដាក់ឱ្យខ្ចីជើងបន្ត សម្រាប់រយៈពេលមួយឆ្នាំទៀត នឹងត្រូវរង់ចាំរហូតដល់បញ្ចប់ការប្រកួត Champions League ។

កីឡាករវ័យក្មេងន័រវេស បានរីករាយនឹងយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការខ្ចីជើងនៅឯក្លិប Real Sociedad ដោយឥឡូវនេះមនុស្សជាច្រើនបានអំពាវនាវឱ្យខ្សែបម្រើប្រយុទ្ធរូបនេះវិលត្រឡប់ទៅកាន់ Real Madrid វិញ។ នាយក និងបុគ្គលិកគ្រូបង្វឹកត្រូវបានគេនិយាយថា សប្បាយរីករាយក្នុងការស្វាគមន៍កីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងការមកលេងនៅក្រុមដំបូង ប៉ុន្តែ Odegaard ចង់លេងការប្រកួតជាទៀងទាត់ ហើយដើម្បីឱ្យរឿងនេះកើតឡើង គឺខ្សែបម្រើម្នាក់របស់ Real នឹងត្រូវលក់ចេញ។

Real Madrid សង្ឃឹមថា នឹងចងជើង Odegaard ជាមួយកិច្ចសន្យាថ្មី ប៉ុន្តែតារាវ័យក្មេងរូបនេះយល់ថា គាត់ចាំបាច់ត្រូវលេងបាល់ទាត់ក្រុមដំបូង ហើយដូច្នេះ Real Sociedad នឹងក្លាយជាគោលដៅដែលគាត់ចូលចិត្តជាងគេ ប្រសិនបើគាត់ត្រូវបន្តឱ្យខ្ចីជើងម្តងទៀត។ ក្លឹបស្ដេចស ចង់បានពេលវេលាបន្ថែមទៀត ដើម្បីថ្លឹងថ្លែងការសម្រេចចិត្ត ហើយនឹងមិនធ្វើការសម្រេចចិត្តណាមួយ មុនពេលបញ្ចប់យុទ្ធនាការ Champions League របស់ពួកគេ នាខែសីហានេះឡើយ៕

ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី