Ronaldo បានស្នើសុំឱ្យក្លឹបសេះបង្កង់ Juventus ទិញយកកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតម្នាក់

14400
  • Cristiano Ronaldo បានស្នើសុំឱ្យក្លឹបសេះបង្កង់ Juventus ឲ្យទិញយកកីឡាកររបស់ក្លឹប Lazio ខ្សែបម្រើ Sergej Milinkovic-Savic ។ Ronaldo បានបញ្ចេញយោបល់ទៅក្លឹប Juventus ថាគួរតែពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀតដើម្បីឈ្នះពានរង្វាន់ Champions League នារដូវកាលថ្មីនេះ ។

    Related image

    ប្រធានក្រុមជម្រើសជាតិ ព័ទុយហ្គាល់ រូបនេះចង់ឱ្យក្លិបកែលម្អឱ្យប្រសើរឡើងបន្ថែមទៀត នៅក្នុងតំបន់កណ្តាលរបស់ពួកគេ ។កីឡាករវ័យ ២៣ ឆ្នាំ ខ្សែបម្រើ Sergej Milinkovic-Savic មិនបានរីករាយជាមួយការប្រកួត World Cup ដ៏អស្ចារ្យនោះទេ ប៉ុន្តែក្លឹបរបស់គាត់នៅតែអាចទទូចថា ប្រសិនបើគាត់ចង់ទៅនោះនឹងមានតម្លៃថ្លៃណាស់ វាអាចនឹងលើស ១០០ លានអឺរ៉ូ ខណះកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនដូចជា Juventus, AC Milan,  Manchester United និង Real Madrid ។

    Related image

    Sergej Milinkovic-Savic មានកិច្ចសន្យាជាប់ជាមួយក្លឹប Lazio រហូតដល់ឆ្នាំ ២០២២ ឯណោះ ។ ហើយត្រូវបានគេជឿជាក់ថាខ្សែបម្រើសញ្ជាតិ ស៊េប៊ី រូបនេះនឹងបន្តស្នាក់នៅជាមួយក្លិប Lazio បន្តទៀត ខណៈដែលពួកគេកំពុងត្រៀមខ្លួននៅក្នុងការប្រកួតនៅវគ្គជម្រុះតាមពូលក្នុងក្របខ័ណ្ឌ Champions League រដូវកាលថ្មីនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី