មួយថ្ងៃៗ យានយន្តរាប់ពាន់គ្រឿង មិនបានគោរពច្បាប់ និងត្រូវបានផាកពិន័យ នៅទូទាំងប្រទេស

9035

ឃាត់យានយន្តល្មើសច្បាប់សរុបចំនួន ១,០៦៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៦៦គ្រឿង ក្នុងការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

តាមរបាយការណ៍ខាងលើបានបញ្ជាក់ឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,០៦៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៦៦គ្រឿង ត្រូវបានផាកពិន័យ ។ ដោយឡែកក្នុងរយៈពេល៣០ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី៣០ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៣៤,៨១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៥,៦៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។

ជាមួយគ្នានោះ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល៣០ថ្ងៃ នៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី