
អតីតកីឡាករក្លឹបតោខៀវ Chelsea លោក Blue Gullit បានទទូចថា Chelsea ត្រូវតែបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះមួយចំនួនសម្រាប់តារារបស់ពួកគេដើម្បីរក្សាពួកគេឲ្យបន្តលេងនៅកីឡាដ្ឋាន Stamford Bridge បន្តទៀត ។
លោក Blue Gullit បានប្រាប់ BBC ថា៖ “កីឡាករចង់ឈ្នះពានរង្វាន់អ្នកដឹងថាអាជីពរបស់អ្នកខ្លីណាស់ ។ Hazard បានមកកាន់ Chelsea ដើម្បីយកឈ្នះ មិនមែនគ្រាន់តែលេងបានល្អនិងរកលុយបានច្រើននោះទេ ហើយគាត់នៅតែចង់ឈ្នះពានរង្វាន់ធំៗជាច្រើនទៀត ។ Chelsea ត្រូវតែបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់គាត់ ប្រសិនបើពួកគេមិនអាចធ្វើបាននោះអ្នកមិនអាចបន្ទោសគាត់ ប្រសិនបើគាត់ចង់ចាកចេញ ។ តើពួកគេអាចធ្វើវាបានទេនៅរដូវកាលនេះ? វាឆាប់ពេកក្នុងការប្រាប់ “៕
ដោយ៖តារា