វីរបុរសអាហ្សង់ទីន៖ ខ្ញុំបានឃើញ Di Stefano, Pele, Maradona និង Cruyff ប៉ុន្តែ Messi គឺល្អបំផុត

22022

ក្នុងនាមជាឥស្សរជនម្នាក់ដែលគួរឱ្យគោរពបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាហ្សង់ទីន លោក Humberto Maschio ដែលមានអាយុ ៨៧ ឆ្នាំបានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាលោកបានមើល Alfredo Di Stefano, Pele, Diego Maradona និង Johan Cruyff លេងក៏ដោយ ក៏គាត់ជឿជាក់ថា Lionel Messi គឺល្អបំផុតមិនធ្លាប់មាន។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi រងការរិះគន់ជាយូរមកហើយនៅក្នុងប្រទេសរបស់គាត់ដែលមិនបានបង្កើតភាពអសារ្យនៅលើឆាកអន្តរជាតិ សម្រាប់ប្រទេសជាតិរបស់ខ្លួន ប៉ុន្តែរូបគេបែរទទួលភាពជោគជ័យជោគជាំជាមួយក្លិប Barcelona ទៅវិញ ខណៈលោក Maschio នៅតែប្រកាន់ខ្ជាប់នូវគំនិតរបស់គាត់ថា Messi ជាកីឡាករពុំធ្លាប់មាន។

Maschio បានពន្យល់នៅក្នុងបទសម្ភាសន៍ជាមួយ Clarin ថា៖ “ខ្ញុំបានឃើញ Di Stefano, Pele, Maradona និង Cruyff ប៉ុន្តែអ្វីដែលល្អបំផុតគឺ Messi។ ខ្ញុំបានឃើញអ្នកអស្ចារ្យទាំងអស់នោះ និងលេងទល់នឹងពួកគេមួយចំនួន ប៉ុន្តែសម្រាប់ខ្ញុំ Leo គឺល្អបំផុត”។

វីបុរសអាហ្សង់ទីន-អ៊ីតាលីខាងលើបានបន្តរៀបរាប់ថា៖ “ល្បឿនបាល់ទាត់នៅពេលកីឡាករទាំងនោះលេង គឺយឺតៗ ពួកគេនៅតែជាមនុស្សពូកែវាងវៃ និងជាកីឡាករដ៏ឆ្នើមនៅក្នុងយុគសម័យផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែគ្រាន់តែវិភាគគ្រាប់បាល់របស់ Messi គាត់មិនរត់ច្រើននៅលើទីលានទេ ប៉ុន្តែនៅពេលដែលគាត់ធ្វើគាត់មានសមត្ថភាពអស្ចារ្យក្នុងការរក្សាបាល់ជាប់នឹងជើងរបស់គាត់ វាពិតជាអស្ចារ្យណាស់”៕

ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី