ក្លឹបយក្សៗនៅក្នុងពិភពលោកសុទ្ធតែមានមានអ្នកគ្រាំទ្ររាប់សុទ្ធលានលានអ្នកមិនថាអ្នកគ្រាំទ្រក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ ។ បើនិយាយអំពីអ្នកគ្រាំទ្រនៅក្នុងបណ្ដាញសង្គមវិញក៏មិនណយដែ មានអ្នកចុច Follow រាប់សិបលាននាក់ផងឯណោះ ។ ដូច្នេះថ្ងៃនេះ វិបសាយ MerlPlus និងបង្ហាញក្លឹបចំនួន ៨ ដែលមានអ្នកចុច Follow នៅលើបណ្ដាញសង្គម Instagram ច្រើនជាងគេបំផុតក្នុងលោក ៖
១/ ក្លឹប Real Madrid
ម្ចាស់ជើងឯកលីគកំពូលទ្វីបអឺរ៉ុប ( UCL ) ១៣ សម័យកាលមួយនេះគឺជាក្លឹបដែលមានចុច Follow ច្រើនបំផុតក្នុងលោកដោយមានចំនួន ៦២ លាននាក់ ។
២/ ក្លឹប FC Barcelona
ក្លឹបរួមលីគជាមួយ និងក៏ជាគូរប្រកួតប្រជែងដ៏ធំផុតរបស់ក្លឹប Real Madrid ក្លឹប FC Barcelona គឺស្ថិតនៅលំដាប់ទី ២ ដែលមានអ្នកចុច Follow នៅលើ Instagram ច្រើនបំផុតដោយមានចំនួន ៥៨.៨ លាននាក់ ។
៣/ ក្លឹប Manchester United
ក្លឹបយក្សរបស់អង់គ្លេសមួយនេះក៏មិនចាញ់ក្លឹបនៅប្រទេសអេស្ប៉ាញទាំងពីរខាងលើប៉ុន្មានដែរ ដោយមានអ្នកចុច Follow រហូតដល់ ២៣ លាននាក់ ។
៤/ ក្លឹប Juventus
ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីមួយនេះចាប់តាំងពី Ronaldo ផ្ទេរទៅកាន់មកចំនួនអ្នកគ្រាំទ្រនៅលើបណ្ដាញសង្គមទាំងអសមានអ្នកចុច Follow កើនឡើងជាលំដាប់ ខណះឯបណ្ដាញសង្គម Instagram វិញមានចុច Follow ឡើងដល់ ១៤.៣ លានអ្នកហើយ ។
៥/ ក្លឹប Paris Saint-Germain
ចំណែកឯម្ចាស់ជើងឯកលីគកំពូលបារាំងនេះវិញក៏មិនណយដែរដោយមានអ្នកគ្រាំទ្រនៅលើបណ្ដាញសង្គម Instagram រហូតដល់ ១៤.២ លាននាក់ ផងដែរ ។
៦/ ក្លឹប FC Bayern Munich
ខណះម្ចាស់ជើងឯកលីគកំពូលរបស់អាឡឺម៉ង់មួយនេះក៏មានអ្នកស្រឡាញ់និងចូលចិត្តច្រើននៅលើបណ្ដាញសង្គមមិនធម្មតាដែរដោយមានអ្នកចុច Follow លើ Instagram រហូតដល់ ១៣.៦លាននាក់ ។
៧/ ក្លឹប Chelsea FC
ក្លឹបយក្សមួយក្នុងចំណោមក្លឹបនៅអង់គ្លេសមួយនេះក៏មានចុច Follow រហូតដល់ ១២.៤ លាននាក់ផងដែរ ។
៨/ ក្លឹប Arsenal FC
ក្លឹបកាំភ្លើងធំ Arsenal ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងចំណោមក្លឹបនៅអង់គ្លេស និងជាប់លេខ ៨ នៅក្នុងពិភពលោកដែលមានចុច Follow ច្រើនបំផុតនៅលើបណ្ដាញសង្គម Instagram ។
តើអ្នកទាំងគ្នាបានចុច Follow នៅលើបណ្ដាញរបស់ក្លឹបណាមួយហើយឬនៅ?
ដោយ៖តារា