
ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកមើលចាកចេញពីក្លឹប Los Blancos ( Real ) ដើម្បីផ្ទេរទៅកាន់ប្រទេសអ៊ីតាលី ហើយភ្នាក់ងាររបស់គាត់ឥឡូវនេះបានពន្យល់ពីមូលហេតុដែលខ្សែបម្រើរូបនេះអាចនឹងធ្វើការផ្លាស់ប្តូរនេះ ។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះដែលត្រូវបានគេចាត់ទុកថាជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតនៅក្នុងពិភពលោកត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបយក្សអ៊ីតាលីក្នុងក្របខ័ណ្ឌ Serie A ក្លឹប Inter Milan កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានគេនិយាយថាត្រូវបានជំរុញក្រោយពីកីឡាករ Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ។ ភ្នាក់ងាររបស់ Modric លោក Marko Naletilic បានប្រាប់ពីមូលហេតុដែលកីឡាកររបស់គាត់ចង់ក្លាយជាតារាចុងក្រោយបង្អស់នៅក្នុងការហោះទៅកាន់លីគកំពូលរបស់អ៊ីតាលី នារដូវក្ដៅនេះ ។
អ្នកតំណាងរបស់ខ្សែបម្រើរូបនេះបានប្រាប់ Tuttosport ថា៖ “ការពិត Inter Milan បានព្យាយាមចុះកុងត្រាជាមួយគាត់ហើយ Modric បានចាត់ទុកវាថាមានឥទ្ធិពលលើវិស័យបាល់ទាត់អ៊ីតាលី ។ សម្រាប់ហេតុផលណាក៏ដោយ Modric ចង់ក្លាយជាតារាក្នុងក្របខ័ណ្ឌ Serie A ជាមួយ Inter ។ សូមមើល ។ ខ្ញុំជឿថា Luka នឹងលេងក្នុងអ៊ីតាលីឆាប់ៗនេះ ។ ដូចជាកីឡាកររបស់ក្រូអាត ច្រើនណាស់គាត់ធំធាត់ឡើងនៅក្នុងកីឡាបាល់ទាត់អ៊ីតាលី” ។
អតីតខ្សែប្រយុទ្ធរបស់ Tottenham Hotspur រូបនេះបានបង្ហាញខ្លួន ២៥៧ ប្រកួតឱ្យក្រុមម៉ាឌ្រីដចាប់តាំងពីចូលរួមជាមួយក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញនេះកាលពីឆ្នាំ ២០១២ ដោយស៊ុតបញ្ចូលទីបានចំនួន ១៣ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៤០ ដងថែមទៀតផង ៕
ដោយ៖តារា