លោក Zinedine Zidane កំពុងចាប់អារម្មណ៍ដណ្ដើមការងាររបស់លោក Jose Mourinho

21729
  • យោងតាមការសែត L’Equipe បានឱ្យដឹងថាបន្ទាប់ពីចាកចេញពីក្លឹបអធិរាជស Real Madrid នៅចុងបញ្ចប់នៃរដូវកាលមុន លោក Zinedine Zidane បានងាកទៅចាប់អារម្មណ៍ការងារមួយនៅក្នុងប្រទេសអង់គ្លេស ។

    Image result for Zinedine Zidane and Jose Mourinho

    គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានសម្លឹងមើលដំណែងគ្រូបង្វឹកនៃប្រទេសរបស់លោកជាយូណាស់មកហើយ ប៉ុន្តែក្រោយពីលោក Didier Deschamps បានជួយឲ្យក្រុមមាន់គក់បារាំងលើកពានរង្វាន់ FIFA World Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់បារាំង ដែលវាជារឿងពិបាកក្នុងការដូរគ្រូបង្វឹក ដូច្នេះបានធ្វើឲ្យលោក Zidane បានបង្វែរការយកចិត្តទុកដាក់របស់លោកទៅកាន់ក្លឹបបីសាចក្រហម Manchester United វិញដែលជាកន្លែងដែលលោកចង់ដណ្តើមយកពីលោក Jose Mourinho ក្រោយពីគ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់រូបនេះដឹងនាំមិនសូវទទួលបានជោគជ័យ និងមានបញ្ហាជាច្រើនជាមួយកីឡាករ ក្រោយពីចំណាយពេលអស់ ២ រដូវកាលកន្លងមកនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី