Atletico Madrid បំបាក់ Real Madrid ក្នុងលទ្ធផល ៤-២ លើកពាន UEFA Super Cup

28608
  • កាលពីយប់មិញគឺជាការប្រកួតដណ្ដើមពានរង្វាន់ UEFA Super Cup ដែលជាពានរង្វាន់កើតឡើងរវាងក្រុមម្ចាស់ជើងឯក UEFA Champions League ( ពានលំដាប់ទី ១ របស់ទ្វីប អឺរ៉ុប ) ប៉ះជាមួយក្រុមម្ចាស់ជើងឯក UEFA Europa League ( ពានលំដាប់ទី ២ របស់ទ្វីប អឺរ៉ុប ) ។

    Image result for real vs atletico

    Image result for atletico win super Cup

    ម្ចាស់ជើងឯក UEFA Champions League គឺក្លឹប Real Madrid ត្រូវរងបរាជ័យក្រុមស្នាដៃរបស់ ម្ចាស់ជើងឯក UEFA Europa League គឺក្លឹប Atletico Madrid ក្នុងការដណ្ដើមពានរង្វាន់ UEFA Super Cup កាលពីព្រឹកយប់មិញនេះក្នុងលទ្ធផល ២-៤ ។

    Related image

    Image result for real vs atletico

    គ្រាប់ដំបូងរបស់ AT Madrid បានកើតឡើងត្រឹមតែនាទី ១ តែប៉ុណ្ណោះដោយពីការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Diego Costa ប៉ុន្តែ Real នៅតែបន្តបន្ថែមសម្ពាធនិងរកបានមួយគ្រាប់វិញក្រោយពីការតែតបញ្ចូលទីរបស់ Karim Benzema នៅនាទី ២៧ លទ្ធផលមួយស្មើរនេះរក្សារហូតដល់ចប់តង់ទីមួយ ។

    Image result for real vs atletico

    Related image

    ចូលដល់តង់ទីពីរ ប្រធានក្រុម Real Madrid ខ្សែការពារ Sergio Ramos បានស៊ុតបញ្ចូលទីមួយនាំមុខវិញនៅនាទី ៦៨ ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea បានបន្ថែមមួយគ្រាប់ទៀតឲ្យ AT Madrid ហើយក៏ជាគ្រាប់ទីពីររបស់ខ្លួននៅក្នុងការប្រកួតផងដែរនៅនាទី ៧៩ លទ្ធផលពីរស្មើនេះបានបង្ខំឲ្យបន្ថែមនាទី ១៥ នាទី ពីរដង ។

    Image result for atletico win super Cup

    Related image

    នៅនាទី ៩៨ កីឡាករ Saul Niguez បានកាប់មួយជើងយ៉ាងស្អាតជួយ AT Madrid នាំវិញម្ដងទៀត ហើយនៅនាទី ១០៤ ខ្សែប្រយុទ្ធ Koke បានបន្ថែមមួយគ្រាប់ទៀត បានធ្វើឲ្យក្លឹប Atletico Madrid ក្លាយជាជើងឯក UEFA Super Cup ក្រោយពីបំបាក់ក្លឹបរួមទីក្រុង Real Madrid ក្នុងលទ្ធផល ៤ ទល់នឹង ២ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី