ប្រធានក្រុម Messi ៖ ខ្ញុំសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាំ Barce ទៅលើកពាន UCL ម្ដងទៀត

25427
  • ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាការដើរតាមគន្លងរបស់កីឡាករ Andres Iniesta , Xavi និង Carles Puyol គឺជាកិត្តិយស ហើយត្រូវបានបង្រៀនដោយអ្នកទាំងបីនេះដែលធ្វើឱ្យគាត់អាចក្លាយជាប្រធានក្រុមថ្មីរបស់ Barcelona ក្នុងគោលបំណងនាំយកពានរង្វាន់ Champions League មកកាន់ទឹកដី Camp Nou វិញ ។

    Image result for Lionel Messi

    Lionel Messi បានធ្វើជាប្រធានក្រុមអាហ្សង់ទីនរួចទៅហើយបើទោះបីជារបាយការណ៍បានលើកឡើងថាគាត់អាចបោះបង់តួនាទីកាតព្វកិច្ចជម្រើសជាតិក៏ដោយក៏គាត់ត្រូវតែរាប់រងតួនាទីរបស់កីឡាករ Iniesta ដែលបានចាកចេញទៅកាន់ក្លឹប Vissel Kobe របស់ជប៉ុន ។

    Image result for Lionel Messi

    Lionel Messi បាននិយាយថា៖ “ជាបឋមខ្ញុំចង់និយាយថាសម្រាប់ខ្ញុំវាគឺជាមោទនភាពដ៏អស្ចារ្យមួយក្នុងការក្លាយជាប្រធានក្រុម ។ ខ្ញុំដឹងថាវាមានន័យយ៉ាងណាក្នុងការក្លាយជាប្រធានក្រុមរបស់ Barca ប៉ុន្តែខ្ញុំមានគ្រូបង្រៀនដ៏អស្ចារ្យដូចជា Puyol, Xavi និង Andres ដែលយើងនឹងនឹកនៅឆ្នាំនេះ” ។

    Image result for Lionel Messi

    Messi បាននិយាយថាការខកចិត្តយ៉ាងខ្លាំងក្រោយពីចាញ់ក្លឹប Roma ក្នុងក្របខ័ណ្ឌ Champions League ដោយបាននិយាយថា៖ “ទាក់ទងនឹងឆ្នាំនេះខ្ញុំគិតថាយើងបានបង្កើតវេទិកាមួយដើម្បីរំភើបការចុះហត្ថលេខាដែលនឹងមកជួយយើងឱ្យបានប្រសើរជាងមុន ។ បើទោះបីជាកាលពីឆ្នាំមុនយើងបានឈ្នះពានរង្វាន់ La Liga និង Copa del Rey ក៏ដោយ យើងទាំងអស់គ្នាសុទ្ធតែមិនទាន់ទទួលបានជ័យជំនះនៅក្នុងការប្រកួត Champions League ទេ ។ យើងសន្យាថាយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីឱ្យពានដ៏ស្រស់ស្អាតនេះត្រលប់ទៅ Camp Nou ម្តងទៀត” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី