លោក Maurizio Sarri ៖ Eden Hazard អាចនឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក

6709
  • អស់រយៈពេល ២០ ថ្ងៃមកហើយដែលលោក Maurizio Sarri មានការព្រួយបារម្ភក្នុងការខ្លាចកីឡាករចាកចេញ ប៉ុន្តែភ្លាមៗនោះគ្រូបង្វឹកថ្មីរបស់ Chelsea រូបនេះបាននិយាយទៅកាន់ Eden Hazard ថា គាត់យល់ថាហេតុអ្វីបានជាក្លឹបមិនមានការព្រួយបារម្ភយ៉ាងខ្លាំងថាពួកគេនឹងបាត់បង់កីឡាករឆ្នើមរបស់ពួកគេនៅរដូវក្តៅនេះនោះទេ ។

    Image result for maurizio sarri

    ក្តីសុបិន្តរបស់ខ្សែបម្រើសញ្ជាតិបែលហ្សិក Eden Hazard ក្នុងការចង់ទៅលេងនៅឯក្លិប Real Madrid របស់គាត់ប្រហែលជាបានរលាយបាត់សាបសូន្យទៅហើយ ។ ឥឡូវនេះវាអាស្រ័យលើលោក Sarri និងក្លឹបតោខៀវ Chelsea ប៉ុណ្ណោះដើម្បីបញ្ចុះបញ្ចូល Hazard ឱ្យចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានអះអាងថាខ្សែបម្រើ-ប្រយុទ្ធរូបនេះអាចក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។

    Image result for  Eden Hazard

    លោក Maurizio Sarri បាននិយាយថា៖ “យើងកំពុងនិយាយអំពីកីឡាករសំខាន់ម្នាក់នៅក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន ប៉ុន្តែតាមគំនិតរបស់ខ្ញុំគាត់អាចធ្វើឱ្យកាន់តែប្រសើរឡើង ។ គាត់អាចជាមនុស្សដំបូង … “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី