លោក Jose Mourinho៖ ហង្សក្រហម Liverpool កំពុងព្យាយាមទិញពានរង្វាន់ក្របខ័ណ្ឌ Premier League !

21911
  • គ្រូបង្វឹករបស់ក្លឹបបីសាចក្រហម Manchester United លោក Jose Mourinho បានចោទប្រកាន់ក្លឹបហង្សក្រហម Liverpool ថាបានព្យាយាមទិញពានរង្វាន់ក្របខ័ណ្ឌ Premier League នេះបើយោងតាម Sky Sports ។

    Image result for Jose Mourinho

    នៅពេលត្រូវបានគេសួរអំពីឱកាសរបស់ក្លឹប Man United ក្នុងការឈ្នះពាន Premier League លោក Jose Mourinho បានលើកឡើងពីយុទ្ធនាការផ្ទេរកីឡាករថ្មីរបស់ក្លិប Liverpool ដែលបញ្ចប់នៅក្នុងការចុះហត្ថលេខាលើកីឡាករល្បីៗដូចជាអ្នកចាំទី Allison Becker, Naby Keita, Fabiinho និង Xherdan Shaqiri ដើម្បីពង្រីកក្រុមនៅរដូវថ្មីនេះ ។

    Image result for Liverpool

    លោក Mourinho បាននិយាយថា៖ “ខ្ញុំគិតថា Liverpool កំពុងព្យាយាមទិញពាននេះ ប៉ុន្តែនៅពេលខ្ញុំនិយាយថាការទិញខ្ញុំមានន័យថា” ការទិញ “ជាមួយនឹងការវិនិយោគដ៏អស្ចារ្យ ។ ក្រុមរបស់យើងបានចំណាយលុយត្រឹមតែ ១៧៧ លានផោនប៉ុណ្ណោះក្នុងទីផ្សារផ្ទេរនៅរដូវក្តៅនេះ ។ ហង្សក្រហមកាលពីមុនបានរកលុយបាន ១៤២ លានផោនបន្ទាប់ពីការលក់ Coutinho ទៅឱ្យក្លឹប Barcelona នារដូវមុន ។ ជាមួយការចុះហត្ថលេខានេោះបានធ្វើឱ្យហង្សក្រហមក្លាយជាអ្នកចំណាយខ្ពស់បំផុតនៅក្នុងរដូវកាលផ្ទេរកីឡាករនៅរដូវក្តៅនេះ “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី