Apple ត្រូវបានរងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព

343330
  • ក្រុមហ៊ុន Apple ត្រូវបានរងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព។

    កាលពីថ្ងៃចន្ទ អ្នកឃ្លាំមើលរបស់សហពន្ធន៍ប្រឆាំងអាជីវកម្មផ្តាច់មុខ (FAS) ប្រទេសរុស្ស៊ីបាននិយាយថា ក្រុមហ៊ុន Apple បានរំលោភបំពានក្នុងការគ្រប់គ្រងទីផ្សារកម្មវិធីទូរសព្ទតាមរយៈ App Store របស់ខ្លួន សម្រាប់ឧបករណ៍ iOS ហើយនឹងចេញបទបញ្ជាទាមទារឱ្យក្រុមហ៊ុនដោះស្រាយចំពោះការរំលោភបំពានលើបទប្បញ្ញត្តិទាំងនោះ។ ការស៊ើបអង្កេតរបស់ FAS បានធ្វើឡើងតាមបណ្តឹងពីក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky Lab ដែលថា កំណែថ្មីរបស់កម្មវិធី Safe Kids ត្រូវបានបដិសេធដោយក្រុមហ៊ុន Apple ដោយសារតែ Apple បានដាក់ចេញនូវកម្មវិធីតាមដានរបស់ខ្លួនដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 12 ដែលវាមានមុខងារស្រដៀងទៅនឹងកម្មវិធី Safe Kids របស់ Kaspersky ដែរ។ Safe Kids គឺជាកម្មវិធីតាមដានដោយឪពុកម្តាយ ដែលអនុញ្ញាតឱ្យពួកគាត់អាចគ្រប់គ្រងលើការប្រើប្រាស់ទូរសព្ទ និងថេប្លេតរបស់កូនៗរបស់ពួកគាត់បាន។

    ក្នុងការឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Apple បានចេញមកបដិសេដថា ខ្លួនបានលុបកម្មវិធីប្រភេទនេះជាច្រើនចេញពី App Store មិនគ្រាន់តែកម្មវិធីរបស់ក្រុមហ៊ុន Kaspersky របស់នោះទេ ដោយគេគិតថា កម្មវិធីទាំងនេះអាចជាបញ្ហាចំពោះ ឯកជនភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ លើសពីនេះទៅទៀតអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនក៏គ្រោងប្តឹងជុំទាស់នឹងសេចក្តីសម្រេចរបស់ FAS នេះដែរ។ គួររំឭកដែរថាក្រុមហ៊ុន Apple កំពុងតែប្រឈមទាក់ទងនឹងការគ្រប់គ្រងកម្មវិធីនៅក្នុង App Store ជាពិសេសទាក់ទងនឹងការកាត់យកភាគរយចំនួន ៣០% ពីអ្នកអភិវឌ្ឍកម្មវិធីទាំងនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី