វិរះបុរសរបស់ក្លឹប Barce លោក Rivaldo ៖ ក្លឹប Barcelona មិនត្រូវការ Paul Pogba នោះទេ

60614
  • អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Barcelona លោក Rivaldo បានពិភាក្សាអំពីការផ្ទេរខ្សែបម្រើកណ្តាលរបស់ក្លឹបបីសាចក្រហម Manchester United កីឡាករ Paul Pogba ទៅកាន់ក្លឹប FC Barcelona នៅរដូវក្ដៅនេះ ។

    Related image

    អតីតម្ចាស់ពានរង្វាន់ Ballon d’or ឆ្នាំ ១៩៩៩ លោក Rivaldo បាននិយាយថា៖ “ថ្មីៗនេះមានការប៉ាន់ស្មានអំពីអនាគតរបស់ Paul Pogba បន្ទាប់ពីជម្លោះរបស់ខ្សែបម្រើក្រុម Manchester United រូបនេះជាមួយលោក Jose Mourinho ហើយការផ្ទេរដ៏មានសក្តានុពលទៅកាន់ក្លិប Barcelona ត្រូវបានគេសារពត៌មានជាច្រើនចុះផ្សាយព្រោងព្រាត ។ នៅរដូវក្តៅនេះក្លឹបបានចុះកិច្ចសន្យាជាមួយកីឡាករល្អដូចជា Arthur និង Arturo Vidal ហើយពួកគេមានក្រុមដ៏រឹងមាំសម្រាប់រដូវកាលថ្មី “។

    Image result for paul pogba with jose mourinho

    អតីតវិរះបុរសរបស់ ប្រេស៊ីល រូបនេះបនាបន្តថា៖ “ការបាត់បង់កីឡាករដែលមានគុណភាពដូចជា Andres Iniesta អាចនឹងមានបញ្ហានៅតំបន់កណ្តាល ប៉ុន្តែខ្ញុំជឿថាកីឡាករថ្មីរបស់ក្លឹប Barca នឹងខិតខំប្រឹងប្រែងធ្វើការងារបានល្អ ហើយក្លិបតែងតែព្យាយាមនាំយកអ្នកលេងល្អបំផុតទៅកាន់កីឡាដ្ឋាន Camp Nou ។ ខ្ញុំប្រាកដណាស់ថាការទិញកីឡាករថ្មីៗនេះពួកគេសុទ្ធសឹងតែចង់ធ្វើការងារដ៏អស្ចារ្យនៅក្នុងកន្លែងរបស់ Iniesta “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី