ប្រសិនបើ Neymar មានតម្លៃ ២០០ លានផោន នោះ Ronaldinho នឹងមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ន នេះបើយោងតាមអតីតកីឡាករអន្តរជាតិអាល្លឺម៉ង់ Roberto Hilbert ។ ហើយលោកបាននិយាយថា អតីតកីឡាករលេខ ១០ របស់ Barcelona រូបនេះ ជាកីឡាករឆ្នើមបំផុតដែលមិនធ្លាប់ជួបនៅក្នុងអាជីពរបស់លោក។ ក្រុមរបស់លោក Hilton ពោលគឺក្លិប VfB Stuttgart បានប្រឈមមុខនឹងក្រុម Barcelona ចំនួនពីរលើកក្នុងវគ្គចែកពូលនៃពានរង្វាន់ Champions League ឆ្នាំ ២០០៧-០៨ ប៉ុន្តែបានចាញ់ទាំង ២ ប្រកួត គឺ ៣-១ និង ២-០ ។ កាលនោះ Barca មានកីឡាករឆ្នើមៗដូចជា Thierry Henry, Xavi, Andres Iniesta និង Lionel Messi ដែលពួកគេនៅក្នុងក្រុមជាមួយគ្នាកាលរដូវកាលនោះ ប៉ុន្តែលោក Hilbert បានចង្អុលបង្ហាញកីឡាករម្នាក់ជាកីឡាករឆ្នើមបំផុត ដែលលោកពុំធ្លាប់ជួប។
Hilbert បានប្រាប់ Goal ថា៖ “កីឡាករឆ្នើមដែលខ្ញុំមិនធ្លាប់បានជួបគឺ Ronaldinho ។ សម្រាប់ខ្ញុំគាត់អាចជាកីឡាករឆ្នើមជាងគេ។ គាត់មានភាពរហ័សរហួន ខ្លាំង និងតែងតែរីករាយ។ ខ្ញុំគិតថា Ronaldinho ឬ Ronaldo មានតម្លៃថ្លៃបំផុតក្នុងការទិញនៅលើទីផ្សារតាមរបៀបដែលវាបានកន្លងផុតទៅនេះ”។
អតីតកីឡាករអាល្លឺម៉ង់ខាងលើបន្តថា៖ “ប្រសិនបើ Neymar ទទួលបាន ២០០ លានផោន (២៦០ លានដុល្លារ) ហើយជាមួយនឹងប្រាក់ខែរបស់គាត់ បន្ទាប់មកខ្ញុំគិតថា Ronaldinho និង Ronaldo Fenomeno នឹងចំណាយកាន់តែច្រើនរហូតដល់ពួកគេមិនអាចមានលទ្ធភាពទិញ”៕
ដោយ៖ តារា