ចុមមានរឿងអី! Juventus ស្នើសុំឱ្យ Barcelona ទិញយក Ronaldo ចេញពីក្រុមរបស់ខ្លួន

40485

យោងតាមសម្តីអ្នកសារព័ត៌មាន Sky Sports លោក Guillem Balague បានឱ្យដឹងថា កីឡាករ Cristiano Ronaldo ត្រូវបានគេផ្តល់ជូនទៅក្លិប Barcelona ។

ខ្សែប្រយុទ្ធចាស់វស្សារបស់ក្លិបសេះបង្កង់ Juventus រូបនេះក៏មានទំនាក់ទំនងជាមួយ Paris Saint-Germain ផងដែរ។ ការបរាជ័យរបស់ Juventus ក្នុងពានរង្វាន់ Supercoppa Italiana និង Coppa Italia រួមផ្សំជាមួយនិងការបរាជ័យក្រោមថ្វីជើងក្រុម Lyon នាំឱ្យធ្លាក់ចេញពីក្របខណ្ឌ Champions League ក្នុងរដូវកាល២០១៩/២០២០នេះ បានធ្វើឱ្យការសែតអ៊ីតាលី Corriere dello Sport និយាយថា នេះជាហេតុផលដែលធ្វើឱ្យម្ចាស់ពានរង្វាន់ Ballon D’or ៥សម័យកាល Cristiano ពិចារណាអំពីអនាគតរបស់គាត់ជាថ្មី។

គួរជម្រាបឱ្យដងផងដែរថា Cristiano Ronaldo បើទោះជាស្ថិតក្នុងវ័យ ៣៥ឆ្នាំយ៉ាងណាក្ដី ក៏ខ្សែប្រយុទ្ធជើងចាស់រូបនេះ នៅតែជាម៉ាស៊ីនរកគ្រាប់មិនចេះរីងស្ងួត ដោយជាអ្នករកគ្រាប់ច្រើនលំដាប់ទី២ នៅក្នុងក្របខណ្ឌ Serie A នារដូវកាលកន្លងទៅនេះ ជាមួយគ្រាប់បាល់ ៣១គ្រាប់ ខណៈគិតគ្រប់ការប្រកួតទាំងអស់ Ronaldo រកបាន ៣៧គ្រាប់ និងជួយ Juventus លើកពានលីគផងដែរ៕

ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី