Man City ដាក់សំណើរ ៧៥លានដុល្លារ នាំយករបងការពារដែកថែប Koulibaly ឌឺ Chelsea

21948

ក្លិប Manchester City បានដាក់សំណើដេញថ្លៃចំនួន ៥៧ លានផោន (៧៥ លានដុល្លារ) សម្រាប់ខ្សែការពារ Kalidou Koulibaly របស់ Napoli នេះបើយោងតាមរបាយការណ៍របស់ការសែត The Sun ។

ជាមួយគ្នានេះ ក្រុមតោខៀវ Chelsea ក៏បានកំពុងរៀបចំសំណើរនិងរួមបញ្ចូលទាំងការទូទាត់ប្រាក់រង្វាន់រួចជាស្រេច នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយពួកគេ ហើយក្លិបយក្សរបស់អ៊ីតាលីមួយនេះទំនងជានឹងទទួលបានទឹកប្រាក់សរុបចំនួន ៦៣ លានផោន (៨២ លានដុល្លារ)។

ប្រភពខាងលើបាននិយាយថា លោក Pep Guardiola ទើបតែបានបន្ថែមកីឡាករ Nathan Ake និង Ferran Torres ចូលក្នុងក្រុមមេឃខៀវ Manchester City របស់គាត់នាពេលថ្មីៗនេះ ហើយខ្សែការពារ Koulibaly អាចជាកីឡាករបន្ទាប់ ដែលនឹងមកដល់កីឡដ្ឋាន Etihad នារដូវក្តៅនេះ៕

ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី