Instagram កំពុងប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀត រឿងកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់

333192
  • ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀតថា បានប្រមូលទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់ដោយខុសច្បាប់ ដែលនៅក្នុងបណ្តឹង គឺផ្តោតលើកម្មវិធីចែករំលែករូបថតនៅក្នុងកម្មវិធីអ៊ិនស្តាក្រាម។

    នៅក្នុងពាក្យបណ្តឹងថ្មីដែលបានប្តឹងកាលពីថ្ងៃចន្ទនៅទីក្រុងរ៉េតវូត រដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីបទប្រមូលនិងរក្សាទុក ថែមទាំងរកប្រាក់ចំណេញពីទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់អ៊ិនស្តាក្រាមជាង ១០០លាននាក់ ដោយមិនបានជូនដំណឹង ឬយល់ព្រមពីពួកគេនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “ការដាក់ពាក្យបណ្តឹងនេះ គឺគ្មានមូលដ្ឋាន ដោយសារតែកម្មវិធីអ៊ិនស្តាក្រាម មិនបានប្រើបច្ចេកវិទ្យាសម្គាល់មុខទេ”។
    គួររំឭកដែរថា កាលពីខែមុននេះ ក្រុមហ៊ុនហ្វេសប៊ុកទើបតែបានយល់ព្រមបង់ប្រាក់ចំនួន ៦៥០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលត្រូវបានចោទប្រកាន់ថា បានប្រមូលទិន្នន័យជីវមាត្រខុសច្បាប់តាមរយៈមុខងារ photo-tagging ដែលមាននៅក្នុងកម្មវិធីហ្វេសប៊ុក។

    បើតាមការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងបាន បញ្ជាក់ថា ក្រុមហ៊ុនទើបតែចាប់ផ្ដើមជូនដំណឹងដល់អ្នកប្រើប្រាស់អ៊ិនស្តាក្រាមទាក់ទងនឹងការប្រមូលទិន្នន័យជីវមាត្រ ចាប់តាំងពីដើមឆ្នាំនេះតែប៉ុណ្ណោះ។ ខាងក្រោមនេះជាលក្ខខណ្ឌរបស់ក្រុមហ៊ុនទាក់ទងនឹងការប្រមូលទិន្នន័យរបស់អ៊ិនស្តាក្រាម “ប្រសិនបើក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ ដើម្បីឱ្យការប្រើប្រាស់កម្មវិធីអ៊ិនស្តាក្រាមកាន់តែប្រសើរនោះ ក្រុមហ៊ុននឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ជាមុន ហើយលោកអ្នកក៏អាចកំណត់ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យានោះបានផងដែរ”៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី