មុនប៉ះគ្នាយប់នេះ Muller ថា អ្នកមិនអាចបិទ Messi ជាមួយកីឡាករតែម្នាក់បានទេ

21282

ខ្សែបម្រើ Thomas Muller បានសារភាពថា ក្រុម Bayern Munich នឹងត្រូវមានភាពហ្មត់ចត់ក្នុងការងាររបស់ពួកគេ ក្នុងការបញ្ឈប់ Lionel Messi នៅរាត្រីនេះ។

ប្រធានក្រុមបាសេឡូណា (Barcelona) Lionel Messi គឺជាកីឡាករដ៏សំខាន់ នៅពេលដែលក្រុមយក្សអេស្ប៉ាញ បានទម្លាក់ក្រុមអ៊ីតាលី Napoli នៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលសប្ដាហ៍មុន ខណៈ Barcelona និងត្រូវជួបជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich នៅវគ្គ៨ក្រុមចុងក្រោយ នៅទីក្រុង Lisboa ប្រទេសព័រទុយហ្កាល់ ដោយលេងតែមួយជើងប៉ុណ្ណោះ។

កីឡាករដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ២០១៤ Muller បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ “រឿងសំខាន់ដែលខ្ញុំចង់និយាយគឺ Messi ស្ថិតក្នុងទម្រង់លេង ហើយគាត់មិនមែនជាកីឡាករដែលអ្នកអាចការពារបាន ដោយកីឡាករតែម្នាក់បានទេ។ តាមបទពិសោធន៍របស់ខ្ញុំ អ្នកអាចការពារគាត់តែជាលក្ខណៈក្រុមប៉ុណ្ណោះ”។

Muller បន្តថា៖ “ប្រសិនបើគាត់ឆ្លងផុតកីឡាករទី១ ហើយកីឡាករទី២ អាចបញ្ឈប់គាត់បាន។ បើមិនដូច្នោះទេអ្នកទី៣អាច ហើយក្នុងពេលបច្ចុប្បន្ននេះកីឡាករទី១ និងទី២ អាចការពារបាន ហើយទៅតាមពីក្រោយគាត់។ អ្នកមិនអាចការពារទល់នឹងគាត់ ដោយមានមនុស្សតែម្នាក់បានទេ”៕

ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី