
នៅក្នុងពិភពលោកយើងនេះមានកន្លែងជាច្រើនដែលគួរឲ្យខ្លាច ដែលអាចធ្វើឲ្យអ្នកមិនហ៊ានទៅម្នាក់ឯង ឬក៏លឺតែឈ្មោះក៏ធ្វើឲ្យលោកអ្នកខ្លាចព្រឺរោមដែរ ។ ថ្ងៃនេះវិបសាយ MerlPlus នឹងនាំលោកអ្នកទៅកន្លែងទាំង ៨ ដែលគ្មានអ្នកណាម្នាក់ហ៊ានទៅម្នាក់ឯងទោះហ៊ានឲ្យលុយច្រើនយ៉ាងណាក៏ដោយ ។ តោះទៅកន្លែងទាំងនោះទាំងអស់គ្នា៖
១/ កោះ Hashima នៅប្រទេសជប៉ុន
កោះ Hashima គឺជាកោះមួយក្នុងចំណោមកោះដែលត្រូវបានគេបោះបង់ចោល ដែលវាស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រពីទីក្រុង Nagasaki ។ វាគឺជាកោះមួយក្នុងចំណោមកោះទាំង ៥០៥ កោះដែលគ្មានមនុស្សរស់នៅ ។ ហើយអ្វីដែលគួរឲ្យខ្លាចនោះគឺ វាជាកោះដែលសំបូរទៅដោយអាគារដែលត្រូវបានគេបោះបង់ចោល និង រុំព័ន្ធដោយសមុទ្រ ដែលឃើញហើយចង់បះសក់ ។
២/ កន្លែងជ្រកកោនរបស់ជនភៀសខ្លួន Willard Asylum នៅ Willard រដ្ឋញូវយ៉ក
Willard Asylum វាគឺជាអាគារដែលគេបោះបង់ចោលនៅ Willard នៅក្បែបឹង Seneca ។
៣/ សណ្ឋាគារ El Hotel del Salto នៅប្រទេស កូឡុំប៊ី
វាគឺជាអាគារដែលមានកម្ពស់ ១៨ ជាន់ ដែលត្រូវបានគេបោះបង់ចោលអស់រយះពេលជាង ៩០ ឆ្នាំមកហើយ កត្តាដែលធ្វើឲ្យគេបោះបង់វាចោលដោយសារកាលនោះមានជម្ងឺឆ្លងរោគនៅទីនោះ ។
៤/ ព្រៃ Aokigahara នៅប្រទេសជប៉ុន
Aokigahara គឺជាព្រៃដែលគេស្គាល់ថាជាព្រៃសម្លាប់មនុស្ស ។ ព្រៃនេះគឺជាកន្លែងដែលល្បីខាងមនុស្សសម្លាប់ខ្លួន ( ៥៧ ករណីកាលពីឆ្នាំ ២០១០ ) ។ កាលពីឆ្នាំ ២០០៣ មានសាកសពចំនួន ១០៥ ដែលត្រូវបានគេរកឃើញ ដែលវាច្រើនជាងឆ្នាំ ២០០២ ដែលមានត្រឹមតែ ៧៨ តែប៉ុណ្ណោះ ។ កាលធ្វើអត្តឃាតនៅទីនោះភាគច្រើនគឺ ចងករ និង ប្រើថ្នាំលើសកម្រិត ។
៥/ ទីក្រុង Craco នៅប្រទេស អ៊ីតាលី
Craco គឺជាទីក្រុងដែលមានរហ័សនាមថាទីក្រុងខ្មោច ។ ទីក្រុង Craco ត្រូវបានខ្ទិចខ្ទីដោយសារគ្រោះធម្មជាតិ នៅក្នុងឆ្នាំ ១៩៦៣ ប្រជាជនត្រូវបានបង្ខំភៀសខ្លួនចេញដោយសារការបាក់ដី ។ នៅក្នុងឆ្នាំ ១៩៧២ ទឹកជំនន់បានធ្វើឲ្យកន្លែងនោះកាន់តែអាក្រក់ថែមទៀត ទាំងនេះហើយដែលវាជាកត្តាធ្វើឲ្យមនុស្សមិនអាចត្រឡប់ទៅរស់នៅទីកន្លែងនោះវិញបាន ។
៦/ ស្ពាន Overtoun
វាពិតជាមិនគួរឲ្យជឿដែលស្ពាន Overtoun ត្រូវបានសត្វឆ្កែជាច្រើនបានលោតពីលើស្ពាននេះហើយបានងាប់ជាច្រើនក្បាល ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺឆ្កែដែលមិនទាន់ងាប់វាបានធ្វើការលោតម្ដងទៀត ។ អ្វីដែលគួរឲ្យឆ្ងល់បំផុតនោះគឺមូលហេតុអ្វីបានជាសត្វឆ្កែទាំងបានធ្វើការលោតដើម្បីអ្វី ហើយរឿងនេះក៏គ្មានអ្នកណាចេញមុខមកបកស្រាយនោះដែរ ។
៧/ ផ្ទះអាថ៌កំបាំង Winchester នៅរដ្ឋ California
មានការអះអាងជាច្រើនដែលបាននិយាយថា ផ្ទះនេះត្រូវបានខ្មោចលងបន្លាច ដែលគេជឿជាក់ថាខ្លោចទាំងនោះត្រូវបានគេសម្លាប់ដោយកាំភ្លើង Winchester ។
៨/ កន្លែងគំនរឆ្អឹង Sedlec
មានការប៉ាន់ស្មានថាកន្លែងនេះមានឆ្អឹងប្រមាណ ៤០,០០០ ទៅ ៧០,០០០ នាក់ ដែលឆ្អឹងទាំងនោះត្រូវបានគេរៀបចំជាលក្ខណៈសិល្បៈដើម្បីជាការតុបតែងលម្អព្រះវិហារ ៕
ដោយ៖តារា