Man City នឹងបោះលុយទាំងគីបៗ នាំយកកីឡាករឆ្នើមម្នាក់ របស់ក្រុមមាន់ខ្នាយមាស Spurs

162770

Tottenham Hotspur សុខចិត្តលក់ខ្សែបម្រើ Harry Winks ទៅឱ្យក្រុម Manchester City ខណៈក្រុមមេឃខៀវកំពុងពិចារណាថាតើគួរត្រូវបំពេញតម្លៃខ្លួនតាមស្នើ ៤០ លានផោន (៤៤ លានអឺរ៉ូ ឬ ៥២ លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍ពីការសែត The Sun។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Guardiola គឺជាអ្នកគាំទ្រដ៏ធំរបស់កីឡាករអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះ អាចនឹងពិបាកប្រជែងពេលវេលាលេងនៅក្រុមមាន់ខ្នាយមាស Spurs នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេទើបតែនឹងបានចុះហត្ថលេខាលើកីឡាករ Pierre-Emile Hojbjerg ពីក្រុម Southampton ។

បើទោះបីជា ក្រុមជើងឯករងក្របខណ្ឌ Premier League ក្លិប Manchester City មានជម្រើសខ្សែបម្រើឆ្នើមៗច្រើនយ៉ាងណាក្ដី ប៉ុន្តែគ្រូបង្វឹកលោក Guardiola មានបំណងចង់ធានាថា Winks នឹងមានកន្លែងឈរជើងនៅក្នុងក្រុមរបស់លោក ប្រសិនបើខ្សែបម្រើរូបនេះ សម្រេចផ្លាស់មកទឹកដី Etihad Stadium នារដូវកាលក្រោយ៕

ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី