មុនប៉ះគ្នាបន្តិចទៀតនេះ គ្រូ Barca ថា Lewandowski មិនទាន់ឈានដល់កម្រិត Messi ទេ

21097

លោក Quique Setien ជឿជាក់ថា Robert Lewandowski ស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅលើពិភពលោក ប៉ុន្តែលោកបានបដិសេធថា ខ្សែប្រយុទ្ធប៉ូឡូញរូបនេះគឺល្អដូច Leo Messi ។

ក្រុមបាសេឡូណានឹងត្រូវប្រឈមមុខជាមួយក្រុម Bayern Munich ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ហើយការជជែកគ្នាមុនការប្រកួតភាគច្រើន គឺជុំវិញកំពូលកីឡាកររកគ្រាប់បាល់ទាំងពីររបស់ក្រុមនីមួយៗ ពោលគឺ Lewandowski និង Messi។

គ្រូ Barca បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ “Lewandowski គឺជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំគិតថាគាត់មិនស្ថិតក្នុងកម្រិតរបស់ Leo ទេ។ ខ្ញុំគិតថាវាច្បាស់ណាស់ វាជាការពិតដែលថា គាត់មានទម្រង់លេងល្អ ហើយគាត់ត្រូវបានជួយដោយមិត្តរួមក្រុមជាច្រើននៅជុំវិញគាត់។ គាត់មានទម្រង់លេងល្អ ប៉ុន្តែ Leo ក៏អញ្ចឹងដែរ។ ដូចដែលយើងបានឃើញទល់នឹង Napoli។ វាជារឿងល្អដែលកីឡាករទាំងនេះនឹងស្ថិតនៅលើទីលាន ហើយយើងអាចរីករាយនឹងពួកគេ”៕

ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី