ទៅរួចទេ? Man Utd និង Juventus កំពុងចរចាគ្នាស្ងាត់ៗ ម្នាក់យក Pogba ម្នាក់ទៀត Dybala

28497

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយក្រុម Juventus ជុំវិញកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

យោងតាមរបាយការណ៍នៅប្រទេសអ៊ីតាលី បានឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United និងក្រុមសេះបង្កង់ Juventus កំពុងពិភាក្សាលើកិច្ចព្រមព្រៀងដោះដូរដ៏មានសក្តានុពលមួយ ដែលពាក់ព័ន្ធនឹង Paul Pogba និង Paulo Dybala ។

ការសែត Tuttosport បាននិយាយថា Juve ដែលបានព្យាយាមចរចារកុងត្រាថ្មីជាមួយ Dybala មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ ២០២២ បានបើកចំហរក្នុងការយកតារាអាហ្សង់ទីនរូបនេះ មកដោះដូរជាមួយ Pogba ដើម្បីនាំយកអតីតកីឡាកររបស់ខ្លួន ត្រលប់ទៅកាន់ទីក្រុង Turin វិញ ក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo ។

គ្រូបង្វឹកថ្មីថ្មោង ដែលទើបនឹងតែងតាំង លោក Pirlo ត្រូវបានគេនិយាយថា ជាអ្នកគាំទ្រដ៏ធំរបស់អតីតមិត្ត Pogba ហើយខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការចាកចេញពីទឹកដី Old Trafford ហើយក្លិបដែលតាំងតែងចង់បាន Pogba ពោលគឺ Real Madrid និង Juventus៕

ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី