
អ្នកទាំងអស់គ្នាកុំយល់ច្រឡំឲ្យសោះថាមនុស្សយើងមានអាយុវែងជាសត្វ ។ គួរឲ្យដឹងដែរថានៅលើពិភពលោកយើងនេះមានសត្វចំនួន ៨,៧ លានប្រភេទនៅលើផែនដីយើងនេះ ប៉ុន្តែសត្វខ្លះមានអាយុតិច សត្វខ្លះទៀតមានអាយុវែងខ្លាំងណាស់ ។ ថ្ងៃនេះវិបសាយ MerlPlus នឹងនាំលោកអ្នកទៅស្គាល់សត្វដែលមានអាយុវែងបំផុតក្នុងលោកទាំង ១២ ឲ្យអ្នកទាំងអស់គ្នាដឹង៖
១០/ សត្វ Macaws ( វាមានរូបរាងដូចសត្វសេក )
Macaws វាជាសត្វព្រៃមួយប្រភេទដែលជិតផុតពូជទៅហើយ ។ សត្វនេះត្រូវបានគេប៉ាន់ស្មាន់ថាអាចរស់នៅរហូតដល់អាយុ ៥០ ទៅ ៨០ ឆ្នាំ ។ ហើយសត្វនេះអាយុដែលបង្កាត់ពូជចាប់ពីអាយុ ៣០ ទៅ ៣៥ ឆ្នាំ ។
៩/ ដំរីអាហ្វ្រិក
អាយុជាមធ្យមរបស់សត្វដំរីនេះគឺអាចរស់នៅបានប្រហែល ៧០ ឆ្នាំ ។
៨/ អណ្ដើកយក្ស Galapagos
អណ្ដើកយក្សមួយនេះវាអាចរស់នៅលើភពផែនដីយើងនេះជាមធ្យមបានប្រហែល ១៥២ ឆ្នាំ ។ អណ្ដើក Galapagos ដែលគេស្គាល់ច្រើនជាងគេនោះគឺ Bereft George ដែលអាយុ ១០០ ឆ្នាំគឺជាគិតថាវានៅក្មេងនៅឡើយ ។
៧/ អន្ទង់
អង្ទង់មួយនេះអាយុកាលជាមធ្យមរបស់វាគឺ ១៥០ ឆ្នាំ ហើយរឿងដែលអស្ចារ្យបំផុតនោះគឺវាអាចបង្កើតពងបានប្រហែលជាង ៤ លានពងក្នុងមួយជិវិតរបស់វា ។
៦/ Tuataras
អាយុកាលរបស់វា ១៥០ ឆ្នាំ ប៉ុន្តែពួកវាក៏អាចរស់នៅបានរហូតដល់ ២០០ ឆ្នាំ ផងដែរ ។
៥/ ត្រី Koi
Koi វាជាប្រភេទត្រីជប៉ុន ហើយវាអាចរស់នៅបានជាង ២០០ ឆ្នាំឯណោះ ។
៤/ ត្រីបាឡែន Bowhead Whale
ប្រភេទត្រីធំបំផុតក្នុងលោកមួយនេះវាអាចរស់នៅបានជាង ២០០ ឆ្នាំ ។
៣/ ត្រីឆ្លាម Greenland
ត្រីប្រភេទនេះវារស់នៅមិនតិចជាង ២៧៤ នោះទេ ។
២/ Arctica islandica
វាគឺជាប្រភេទសត្វគ្រំដែលអាចរស់នៅបានរហូតដល់ ៥០៧ ឆ្នាំឯណ្ណោះ ដែលវាជាប់ជាសត្វរស់បានយូជាងគេបំផុតក្នុងលោក ។
១/ ខ្ញែសមុទ្រជិវិតអមតៈ
សត្វប្រភេទនេះអ្នកដឹងពិតជាគួរឲ្យភ្ញាក់ខ្លាំងណាស់ពីព្រោះសត្វនេះវាអាចរស់នៅរហូតដល់ផែនដីលាយឯណោះ ដោយមិនចាំបាច់ងាប់ ៕
ដោយ៖តារា