Messi-Ronaldo អវត្តមានព្រមគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ CL ជាលើកដំបូង ក្នុងរយៈពេល ១៥ឆ្នាំ

30458

នេះជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំទាំង Lionel Messi និង Cristiano Ronaldo ដែលអវត្តមានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ។

ក្រុមរបស់ Messi គឺក្លិប Barcelona ត្រូវបានបានធ្លាក់ចេញពីពានរង្វាន់ Champions League កាលពីរាត្រីថ្ងៃសុក្រដ៏គួរឱ្យអាម៉ាស់បំផុត ក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៨-២ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ក្នុងទីក្រុង Lisbon ។ លទ្ធផលនោះ គឺបន្ទាប់ធ្លាក់ពី Champions League ដ៏ខកចិត្តមួយផ្សេងទៀត សម្រាប់ Ronaldo និង Juventus ដែលត្រូវបានផ្តួលដោយក្រុមបារាំង Lyon កាលពីសប្តាហ៍មុនក្នុងវគ្គ ១៦ ក្រុម។ លទ្ធផលទាំងពីរនេះមានន័យថា វាជាលើកដំបូងចាប់តាំងពីរដូវកាល ២០០៤-០៥ ដែលកាលនោះ Liverpool បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ះជាមួយក្រុម AC Milan ខណៈទាំង Messi និង Ronaldo មិនបានឈានដល់វគ្គ ៤ ចុងក្រោយឡើយ។

ហើយវាក៏មានន័យថា ជាលើកទី ១ ចាប់តាំងពីរដូវកាល ២០០៦-០៧ ដែលគ្មានក្រុមអេស្បាញឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League យ៉ាងដូច្នេះ។ Ronaldo ឈានដល់វគ្គ ៤ ចុងក្រោយក្នុងឆ្នាំនោះ ក្នុងនាមជាសមាជិករបស់ក្រុមបិសាចក្រហម Manchester United ប៉ុន្តែបានធ្លាក់ក្រោមថ្វីជើងម្ចាស់ជើងឯក AC Milan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ឆ្នាំនេះ អាចជារដូវកាលមិនល្អសម្រាប់ Messi និង Ronaldo ប៉ុន្តែពួកគេទាំងពីនៅតែបង្ហាញភាពលេចធ្លោរបស់ខ្លួន នៅក្នុងបាល់ទាត់ក្លឹបអឺរ៉ុប។ គួរឱ្យដឹងថា Messi បានឈ្នះពានរង្វាន់ Ballons d’Or ចំនួន ៦ គ្រឿង ខណៈដែល Ronaldo ឈ្នះបាន ៥លើក ខណៈ Luka Modric ដែលបានឈ្នះនៅឆ្នាំ ២០១៨ គឺជាកីឡាករតែម្នាក់គត់ ដែលបានឈ្នះពានបាល់មាសនេះ ក្រៅពី Messi ឬ Ronaldo ចាប់តាំងពីឆ្នាំ ២០០៨មក៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី