ពិភពលោកយើងនេះបានបង្កើតឡើងតម្រូវឲ្យមានថ្ងៃ និង មានយប់ ដូច្នេះហើយទើបពេលយប់គេត្រូវសម្រាក និងពេលថ្ងៃគេចេញទៅធ្វើការឬក៏ទៅរកស៊ី ឬក៏ចេញទៅធ្វើអ្វីៗផ្សេងៗដែលពួកគេចង់ធ្វើ ។ ប៉ុន្តែផ្ទុយទៅវិញមានសត្វមួយចំនួនគឺមានដេកយូខ្លាំងណាស់សត្វខ្លះរហូតដល់ជិត ២៤ ម៉ោងក៏មានដែ ។ ដូចនេះថ្ងៃនេះពួកយើងនឹងនាំលោកអ្នកទៅស្គាល់សត្វដែលដេកយូបំផុតក្នុងលោក៖
១/ សត្វ Koala
ជាមធ្យមប្រភេទសត្វនេះដេកចន្លោះពី ១៨ ទៅ ២២ ម៉ោង ក្នុងមួយថ្ងៃ ។
២/ សត្វ Sloth
ជាមធ្យមសត្វនេះដេក ២០ ម៉ោងក្នុងមួយថ្ងៃ ។
៣/ សត្វ Hippo
សត្វនេះដេកយ៉ាងតិច ១៦ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ ។
៤/ សត្វ តោ
សត្វនេះអាចចាត់ទុកជាសត្វខ្ជិលបំផុតក្នុងលោក ព្រោះសត្វនេះដេកមិនក្រោមពី ១៨ ទៅ ២០ ជួនកាលវាដេកពេញមួយថ្ងៃតែម្ដង ។
៥/ សត្វឆ្មា
សត្វមួយវាដេកមិនក្រោមពី ១៨ ម៉ោងក្នុងមួយថ្ងៃនោះទេ ។
៦/ សត្វ Lemur
ជាមធ្យមវាដេកប្រហែលជា ១៦ ម៉ោងក្នុងមួយថ្ងៃ ។
៧/ សត្វខ្លាឃ្មុំ Panda
ក្នុងចំណោមសត្វដេកយូបំផុតទាំង ៦ ខាងលើ ខ្លាឃ្មុំ Panda អាចចាត់ទុកថាជាសត្វមួយដែលដេកតិចជាងគេ ដែលជាមធ្យមដេកប្រហែល ១០ ម៉ោងក្នុងថ្ងៃ ៕
ដោយ៖តារា