Thierry Henry គឺជាបេក្ខជនម្នាក់សម្រាប់ដំណែងគ្រូបង្វឹករបស់ក្លឹបយក្សមួយរបស់បារាំង

28497
  • យោងតាមការសែត Le Parisien និង L’Equipe បានឱ្យដឹងថា Thierry Henry គឺជាបេក្ខជនម្នាក់សម្រាប់ដំណែងគ្រូបង្វឹករបស់ក្លឹប Girondins de Bordeaux ។

    Image result for Thierry Henry

    ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានឲ្យដឹងថា ក្លិប Girondins de Bordeaux កំពុងពិចារណានាំយកអតីតខ្សែប្រយុទ្ធក្លឹប Barcelona លោក Thierry Henry , Laurent Blanc ,លោក Jurgen Klinsmann និង Remi Garde ជាបេក្ខភាពជាគ្រូបង្វឹកថ្មីរបស់ក្លឹបបារាំងមួយនេះ ។ កិច្ចសន្យារបស់បុរសសញ្ជាតិបែលហ្ស៊ិករូបនេះនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ បន្ទាប់ពីគាត់បានធ្វើជាជំនួយការរបស់លោក Roberto Martinez នៅ World Cup កន្លងទៅនេះ ។

    Related image

    គួរបញ្ជាក់ផងដែរថា Thierry Henry បានចំណាយពេល ៣ ឆ្នាំនៅជាមួយក្លឹប Barcelona ដោយរកគ្រាប់បាល់បាន ៤៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១២១ ប្រកួតសម្រាប់ក្រុម Catalans មួយនេះ ។ ហើយគាត់ក៏គឺជាផ្នែកមួយនៃក្រុមរបស់លោក Pep Guardiola ដែលឈ្នះពានរង្វាន់ចំនួន ៦ កាលពីឆ្នាំ ២០០៨-២០០៩ ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី