
នៅលើពិភពផែនដីយើងនេះមានរឿងជាច្រើនដែលអស្ចារ្យ និង អាថ៌កំបាំង បំផុតដែលមនុស្សរាល់គ្នាមិនធ្លាប់ដឹង ហើយពេលខ្លះមិនចង់តែដឹងផងថាវាមានពិតនៅលើផែនដីយើងនេះ ។ ថ្ងៃនេះវិបសាយ MerlPus នឹងបង្ហាញកន្លែងទាំង ៦ ដែលអស្ចារ្យបំផុតក្នុងលោកដែលលោកអ្នកមិនធ្លាប់គិតថាវាមាន៖
១/ កន្លែងក្ដៅបំផុតក្នុងលោក
កាលពីមុនមានការភ័ន្តច្រឡំថានៅ Al Azizyah គឺតំបន់ដែលក្ដៅបំផុតក្នុងលោកដែលមានសីតុណ្ហភាព ៥៧.៨ អង្សាសេ ប៉ុន្តែតាមយោងតាមផ្កាយរណបរបស់អង្គា NASA បានបញ្ជាក់ថាតំបន់ដែលក្ដៅបំផុតក្នុងលោកគឺស្ថិតនៅឆ្នេរខ្សាច់ Lut របស់ប្រទេស អឺរ៉ង់ ដែលនៅទីនោះមានសីតុណ្ហភាព ៧១ អង្សាសេ ដែលជាតំបន់លាតសន្ធឹងលើផ្ទៃដីចំនួន ៤៨០ គីឡូម៉ែត្រ ។
២/ ទឹកធ្លាក់ខ្ពស់បំផុតក្នុងលោក
ទឹកធ្លាប់ Angel Falls នៅប្រទេស វេណេស៊ុយអេឡា មួយនេះគឺជាទឹកធ្លាក់ខ្ពស់បំផុតក្នុងលោកដែលវាមានកម្ពស់ ៣២៣០ ហ្វីត ។
៣/ កន្លែងដែលត្រជាក់បំផុតដែលមានមនុស្សរស់នៅ
មានប្រជាជនចំនួនប្រហែល ៨០០ នាក់ដែលកំពុងរស់នៅភូមិ Oymyakon ដែលស្ថិតនៅតំបន់ Sakha Republic នៃប្រទេស រុស្ស៊ី ដែលគេជឿជាក់ថាជាតំបន់ត្រជាក់បំផុតដែលមានសីតុណ្ហភាពរហូតដល់ -៧២ អង្សាសេឯណោះ ។
៤/ កន្លែងស្ងួតបំផុតនៅក្នុងផែនដី
តំបន់ Dry Valleys ត្រូវបានគេចាត់ទុកជាកន្លែងស្ងួតបំផុតក្នុងលោក ព្រោះទីនោះគ្មានភ្លៀងធ្លាក់ជាច្រើនរយឆ្នាំមកហើយ ។
៥/ តំបន់ទាបបំផុតលើផែនដី
តំបន់ Mariana Trench ត្រូវបានគេចាត់ទុកថាជាតំបន់ដែលទាបបំផុតក្នុងលោក ព្រោះទីនោះស្ថិតក្រោមនីវ៉ូទឹកសមុទ្ររហូតដល់ ១០,៩២៤ ម៉ែត្រ ។
៦/ កន្លែងសើមបំផុតក្នុងលោក
តំបន់ Lloro គឺជាកន្លែងមួយនៅប្រទេស កូឡុំប៊ី ដែលត្រូវបានគេចាត់ជាកន្លែងសើមបំផុតក្នុងលោកដោយសារការធ្លាក់ភ្លៀងស្ទើរជារឿងរាល់ថ្ងៃ ជាមួយកម្រិតទឹកភ្លៀង ១៣,២៩៩ mm ដែលស្ថិតនៅកម្រិតដែលមានភ្លៀងធាក់ច្រើនបំផុតក្នុងលោក ៕
ដោយ៖តារា