ភ្នាក់ងារ៖ ឱ្យតែ PSG ចង់បាន Messi និង Ronaldo នោះពួកគេនឹងនាំយកបានយ៉ាងងាយ

64424
  • លោក Wagner Ribeiro ដែលជាភ្នាក់ងាររបស់កីឡាករ Neymar Jr បាននិយាយថា Lionel Messi និង Cristiano Ronaldo អាចចូលរួមជាមួយក្លិប Paris Saint-Germain F.C. យ៉ាងងាយ ដោយសារតែឥទ្ធិពលទឹកលុយរបស់ម្ចាស់ក្លិប។ ក្នុងមួយរយៈចុងក្រោយថ្មីៗនេះ មានពាក្យចចាមអារាមជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល Lionel Messi ជាមួយនឹងក្លិប Barcelona ដែលបានរួមរស់ជិត ២០ឆ្នាំកន្លងមកនេះ។ បើទោះបីជាអាចចាត់ទុកថា ជាស្ដេចក្រាញ់នៅក្នុងក្លិប ជាមួយប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក រួមនឹងអត្ថប្រយោជន៍ជាច្រើនយ៉ាងណាក្ដី តែ Messi ហាក់មិនសប្បាយចិត្តនោះទេជាមួយនឹង Barcelona ដោយចង់ចាកចេញពីក្រុមដែលខ្លួនរួមរស់ជាមួយគ្នាជិត ២០ឆ្នាំ ទៅស្វែងរកការផ្សងព្រេងថ្មី មុនពេលចូលនិវត្តន៍។ លោក Wagner Ribeiro បានអះអាងថា៖ “ថ្ងៃនេះដោយគ្មានការសង្ស័យ វាងាយស្រួលសម្រាប់ Messi ក្នុងការទៅលេងនៅ PSG ជាជាងឱ្យ Neymar ត្រលប់មក Barcelona វិញ។ Messi និង Cristiano Ronaldo (ចូលរួមជាមួយ PSG) ។ ខ្ញុំនិយាយពិតមែន អ្នកមិនអាចសង្ស័យពីអំណាចសេដ្ឋកិច្ចរបស់មហាសេដ្ឋីជនជាតិកាតាបានទេ (ម្ចាស់ក្លិប PSG)”៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី