Eden Hazard បញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនចាកចេញពី Chelsea នៅរដូវក្ដៅនេះនោះទេ

20061
  • Eden Hazard ចាប់ផ្ដើមចោទសួរខ្លួនឯងបន្ទាប់ជួយក្រុមជម្រើសជាតិ បែលហ្សិក ឲ្យទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងពានរង្វាន់ FIFA World Cup 2018 កន្លងទៅនេះដោយនិយាយថា ប្រហែលជាដល់ពេលដែលត្រូវស្វែងរកអ្វីថ្មីផ្សេងទៀតហើយ ក្រោយពីរួមរស់ជាមួយក្លឹបតោខៀវ Chelsea អស់រយះពេល ៦ ឆ្នាំកន្លងមក ។

    Related image

    Thibaut Courtois ដែលជាមិត្តរួមក្រុមរបស់រូបគេបានចាកចេញពីទឹកដីអង់គ្លេសផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយតម្លៃខ្លួន ៣៥ លានផោន ដែលជាក្លឹបបណ្ដាញមានពត៌មានជាច្រើនចុះផ្សាយថា Hazard នឹងផ្ទេរទៅកាន់ក្លឹប Real Madrid មួយនេះផងដែរ ។ ទទឹមនឹងនេះដែរ ទីផ្សាដោះដូរកីឡាករនៅក្នុងប្រទេសអង់គ្លេសក៏ត្រូវបានបិទទ្វាផងដែរ ទើបធ្វើឲ្យខ្សែបម្រើសញ្ជាតិ បែលហ្សិក រូបនេះពិបាកនឹងចាកចេញពីព្រោះ Chelsea ពីព្រោះគឺគ្មានពេលទិញកីឡាករបានទៀតនោះទេ ទើប Hazard បានសម្រេចចិត្តមិនចាកចេញពីកីឡាដ្ឋាន Stamford Bridge នារដូវកាលនេះនោះឡើយ ។

    Related image

    ខ្សែបម្រើកំពស់ទាបតែល្បឿនលឿនរូបនេះបាននិយាយថា៖ ” អ្នកគ្រប់គ្នាដឹងពីអ្វីដែលខ្ញុំបាននិយាយបន្ទាប់ពីការប្រកួត World Cup បានបញ្ចប់ ។ ប៉ុន្តែខ្ញុំរីករាយលេងនៅទីនេះ ។ ខ្ញុំមិនចង់និយាយអំពីការចាកចេញនៅឡើយទេ ។ កន្លងមកធ្លាប់បាននិយាយច្រើនមកហើយ ប៉ុន្តែនៅពេលនេះខ្ញុំសប្បាយចិត្ត ។ ខ្ញុំនៅសល់កុងត្រា ២ ឆ្នាំទៀត ហើយយើងចាំមើលថាតើនឹងមានអ្វីនឹងកើតឡើងបន្ដទៀត ។ បើសួរខ្ញុំថានឹងចាកចេញនៅឆ្នាំនេះមែនទេ? ខ្ញុំមិនចាកចេញនោះទេ ។ ទីផ្សាដោះដូរកីឡាករនៅអង់គ្លេសបានបិទហើយ ។ ក្លឹបនីមួយៗអាចលក់កីឡាករចេញបាន ប៉ុន្តែមិនអាចទិញកីឡាករចូលវិញបាននោះទេ ។ វាច្បាស់ជាចម្លែកខ្លាំងណាស់ ប្រសិនបើពួកគេលក់រូបខ្ញុំ ពេលពួកគេមិនអាចទិញកីឡាករថ្មីមកជំនួសបាន ។ ថ្ងៃនេះ យើងបានឃើញថា អ្នកគ្រាំទ្រពួកគេស្រឡាញ់ខ្ញុំណាស់ ។ ខ្ញុំរីករាយនឹងស្ថានភាពខ្ញុំបច្ចុប្បន្នហើយ ។ ចាំមើលថាតើនឹងមានអ្វីនឹងកើតឡើងនៅរយះពេល ១ ឆ្នាំ​ ទៅ ២ ឆ្នាំ ទៀតសិន ” ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី